សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតប្រជែងសមត្ថភាព រវាងតារាសម្ដែងនាងយ៉ែម ស្រីពេជ្រ និងបេក្ខជនបេក្ខនារី ក្នុងជុំចុងក្រោយរបស់កម្មវិធី «ស្ពានលេខ១១» របស់ទូរទស្សន៍អប្សរានឹងដល់ថ្ងៃបញ្ចប់ហើយ។ ការប្រកួតប្រជែងនេះ ក្រៅពីដណ្ដើមយកតំណែងជាម្ចាស់ពានប្រចាំឆ្នាំ២០១៦ ក៏ដណ្ដើមយកទឹកប្រាក់ចំនួន១០០លានរៀល ឬស្មើនឹង ២៥០០០ដុល្លារផងដែរ។
កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាបេក្ខនារី មានសង្ឃឺមខ្ពស់ជាង បានអះអាងថា នៅសប្ដាហ៍ក្រោយកម្មវិធី «ស្ពានលេខ១១» ដែលនាងចូលរួមប្រកួតប្រជែងសមត្ថភាព នឹងដល់ថ្ងៃប្រកាសលទ្ធផលហើយ ថាអ្នកណានឹងក្លាយជាអ្នកកាន់ពាន នៅវគ្គចុងក្រោយ។ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ នាងត្រូវគេមើលឃើញថា មានភាពលេចធ្លោយ៉ាងខ្លាំង តាមរយៈរឿង «ទឹកភ្នែកព្រោះសម្រស់» ដែលភាពយន្តខ្លីតម្រូវឲ្យបេក្ខជនបេក្ខនារី ក្នុងវគ្គចុងក្រោយសម្ដែងរួមគ្នា។ រឿងនេះក្រោយចាក់បានមួយភាគ គឺមានអ្នកទស្សនាច្រើនកោតសរសើរ ជាពិសេសគឺសរសើរដល់សមត្ថភាព របស់នាងតែម្ដង បើទោះជាបេក្ខជនបេក្ខនារីផ្សេងទៀត ក៏មិនធម្មតា។ នេះជាខ្សែវីដេអូ ដែលគ្រោងនឹងបញ្ចប់នៅសប្ដាហ៍ក្រោយ ក្នុងកម្មវិធី«ស្ពានលេខ១១» ដើម្បីឲ្យស្របនឹងការប្រកាសពានដល់បេក្ខជនបេក្ខនារី។ យ៉ែម ស្រីពេជ្រ ត្រូវគេប៉ាន់ស្មានថាមានភាគរយកាន់ពាន និងទទួលបានទឹកប្រាក់ ២៥០០០ដុល្លារខ្ពស់ជាង បេក្ខជនបេក្ខនារីជាងគេ តែសមត្ថភាពរបស់តារាសម្ដែង កញ្ញា ពីង រ៉ូហ្សា ក៏ជាឧបសគ្គធំមួយរបស់នាងផងដែរ ដោយសារតែក្នុងរឿង «ទឹកភ្នែកព្រោះសម្រស់» នោះ ពីង រូហ្សាស ក៏សម្ដែងបានល្អ ហើយកន្ទ្រាក់បានចាប់អារម្មណ៍ មិនណយពីមហាជនជាអ្នកគាំទ្រ។
តាមការលើកឡើង វេទិកាប្រកួតប្រជែងសមត្ថភាព «ស្ពានលេខ១១» គឺជម្រើសយកតារាអាជីពឲ្យប្រកួតប្រជែងសមត្ថភាពគ្នា ដោយភាពយន្តខ្លីរឿង «ទឹកភ្នែកព្រោះសម្រស់» គឺជាស្នាដៃចុងក្រោយដែលនឹងកំណត់ថា បេក្ខជនបេក្ខនារីណាម្នាក់ សមនឹងឈ្នះពាន និងទឹកប្រាក់រហូតដល់ជាង២ម៉ឺនដុល្លារនោះ។ យ៉ែម ស្រីពេជ្រ និយាយថាបើទោះជាស្នាដៃក្នុងរឿង «ទឹកភ្នែកព្រោះសម្រស់» នាងទទួលបានការសរសើរ ប៉ុន្តែបេក្ខជនបេក្ខនារីផ្សេងទៀត ក៏សម្ដែងបានលេចធ្លោផងដែរ ទើបទឹកប្រាក់រហូត១០០លានរៀល និងពានប្រចាំកម្មវិធី ដែលនាងរំពឹងទុក ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕
មតិយោបល់