កាលពីព្រឹកថ្ងៃទី២៦ ឧសភា លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាប្រធានផលិតកម្មវិធីប្រចាំនៅទូរទស្សន៍CTN បានប្រគល់ថវិកាចំនួនជាង៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលក្រុមការងាររបស់លោកប្រមូលបានពីការរៃអង្គាសតាមបណ្ដាខេត្ត និងតាមរយៈការចូលរួមពីសប្បុរសជនកន្លងមក។ នៅក្នុងវេទិកានោះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាកំប្លែងល្បីៗ ដែលសុទ្ធតែបានរួមចំណែកដើររៃអង្គាសថវិកាក្នុងយុទ្ធនាការនោះ។
លោកតាវ៉ិចទ័រនិយាយថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់ក្រុមលោកដែលបានប្រមូលលុយពីបណ្ដាសប្បុរសជន ដើម្បីគន្ធបុប្ផា ដោយលើកទី១ធ្លាប់ប្រគល់ទឹកប្រាក់ប្រមាណជា២០ម៉ឺនដុល្លាររួចម្ដងហើយ។ លោកបានពន្យល់ពីមូលហេតុធ្លាក់ចុះទឹកប្រាក់សម្រាប់ការប្រគល់លើកនេះថា គឺដោយសារតែលោកបានបង្វែរអោយម្ចាស់ជំនួយដែលធ្លាប់ជួយមុនៗ យកថវិកាមកជូនមន្ទីរពេទ្យដោយផ្ទាល់វិញ។ លោកក៍បានអំពាវនាវ អោយបន្តសកម្មភាពមួយនេះអោយកាន់តែខ្លាំង ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ជាពិសេសតារាដែលមិនទាន់បានរួមចំណែកណាមួយនៅឡើយ។
ខាងក្រោមនេះជាបទសម្ភាសន៍របស់លោកតាវ៉ិចទ័រ ក្រោយប្រគល់ថវិកាចំនួនជាង៥ម៉ឺនដុល្លារថល់មន្ទីរពេទ្យគន្ធបុប្ផា:
https://www.youtube.com/watch?v=-tgLRWz4-Mo&feature=youtu.be
មតិយោបល់