ព័ត៌មានសិល្បៈ និងកម្សាន្ត

តានសៀ កំពូលភ្នំភ្លើង មានគុណចិញ្ចឹមជីវិតប្រជាពលរដ្ឋ ទូទាំងខេត្ត ក្វាងទុង

ចិន: ក្វាងទុង គឺជាខេត្តចំណាស់មួយ លាតសន្ធឹងនៅលើផ្ទៃដី មួយភាគធំ ទំហំ ២៨៤,១០០គីឡូម៉ែត្រការ៉េ ស្ថិតនៅទិសខាងត្បូង ឈៀងខាងលិច នៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ប្រចាំប្រទេសចិន ដែលមានកំពូលភ្នំភ្លើងមួយ ឱ្យឈ្មោះថា តានសៀ ប្រកបដោយសម្រស់ស្រស់ត្រកាល កំពុងអភិវឌ្ឍន៍ខ្លួន យ៉ាងមមារញឹកឥតឈប់ឈរ ដើម្បីដើរតាមឱ្យទាន់សម័យកាល សេដ្ឋកិច្ចឧស្សាហកម្មគ្មានផ្សែង ឬវិស័យទេសចរណ៍ បាន និងកំពុងកៀងគរប្រភពចំណូល លើភ្ញៀវទេសចរជាតិ-អន្តរជាតិ ដ៏សម្បូរបែប នាពេលបច្ចុប្បន្ននេះ។

តំបន់ តានសៀ មានប្រជាជនរស់នៅប្រមាណជាង ២,២៧១,០០០នាក់ លើកម្រិតដង់ស៊ីតេ ៣,១៦៧នាក់ ក្នុង ១ម៉ែត្រការ៉េ យោងតាមទិន្នន័យ នៃរបាយការណ៍ជំរឿន ក្នុងឆ្នាំ២០១៥ កន្លងទៅនេះថា មានកំណើនធនធានមនុស្ស យ៉ាងយឺតបំផុត ខណៈពលរដ្ឋទាំងនោះ សុទ្ធសឹងប្រកបរបរចិញ្ចឹមជីវិត តាមបែបបុរាណ បន្សល់ទុកមកពីដូនតារបស់ពួកគេនៅឡើយ គឺមានដូចជា ការបរបាញ់សត្វ នេសាទទ្រង់ទ្រាយតូច-មធ្យម និងរបរកសិកម្មជាលក្ខណៈគ្រួសារ ជាដើម សម្រាប់លើកស្ទួយជីវភាពប្រចាំថ្ងៃ ទាំងនេះជាដើមចម នៃទំនាក់ទំនងស្អិតរមួត រវាងអេកូទេសចរណ៍ធម្មជាតិ និងសេដ្ឋកិច្ចឧស្សាហកម្មគ្មានផ្សែង។

បន្ទាប់ពីពេល តានសៀ បានដាក់ចេញ នូវគុណសម្បត្តិរបស់ខ្លួន ឱ្យពិភពលោកស្គាល់ តាមរយៈការចុះឈ្មោះ ក្នុងបញ្ជីអង្គការ យូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីឱ្យមនុស្សជាតិស្គាល់ អំពីសម្រស់ដ៏ស្រស់ត្រកាល គួរជាទីគយគន់ធម្មជាតិពិតៗ ឥតកែច្នៃ នៃកំពូលភ្នំភ្លើងពណ៌ប្រាក់ និងបញ្ចេញពន្លឺពណ៌មាស នារាត្រីកាល ញ៉ាំងឱ្យកំណើនភ្ញៀវទេសចរអន្តរជាតិ កើនឡើន យ៉ាងគំហុក ទន្ទឹមនឹងជីវិតសត្វព្រៃ ស្ថិតក្រោមកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ក៏បានរួមចំណែកដ៏សំខាន់ លើកស្ទួយតំបន់នេះ ឱ្យមានជីវិតជីវាស្រស់បំព្រង ខ្លាំងឡើងបន្ថែមទៀត ផងដែរ៕

001aa0bcc1d70cae3d8b2d DANXIASHAN_A1024 Guangdong4 skyking the-land-of-10000-mountains-01

មតិយោបល់