នៅរសៀលថ្ងៃទី៣០ ឧសភា នេះសមាជិកគ្រួសារតារាកម្ពុជា បានប្រគល់ថវិកាដែលបានពីការដើររៃអង្គាសរបស់តារាសិល្បៈ ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ កាលពីថ្ងៃទី២២ ឧសភា នៅស្តាតអូឡាំពិក។ នេះជាព្រឹត្តិការណ៍សប្បុរសធ៍ ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងចាត់ចែងដោយគ្រួសារតារាកម្ពុជា។
ថវិកាដែលទទួលបសនគឺ៦លាន៨០ម៉ឺន ដែលនេះជាថវិកាមិនច្រើនមែន តែមានតម្លៃ ដោយសារតែថវិកាទទួលបានភាគច្រើន គឺបានពីការរៃអង្គាស ក្រោមដំណក់ទឹកភ្លៀង របស់តារាសិល្បៈ។ ពិធីប្រគល់ថវិកា ត្រូវបានចូលរួមដោយលោកបណ្ឌិត្យ មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី លោក សុខ រ៉ាស៊ី ពិធីករPNN កញ្ញា មាស សម្ផស្ស តារាសម្ដែង លោកនាង វ៉ាងសាន់ ពិធីករហង្សមាស អ្នកនាងឈឹម ស្រីអូន តារាចម្រៀង លោកស៊ឹម ស៊ីណាត តារាចម្រៀង តារាចម្រៀងកញ្ញានីនិច និងតារាល្បីឈ្មោះជាច្រើនរូបទៀត។
https://www.youtube.com/watch?v=WGwklO9yhYk&feature=youtu.be
មតិយោបល់