ព័ត៌មានសិល្បៈ និងកម្សាន្ត

ជោគជ័យមែន! យុគ ចិន្តា បើកហាងធំដុំ ផ្អើលក្រុងសៀមរាប

គ្មានអ្នកណាមិនភ្ញាក់នោះទេ នៅពេលដែលបានទៅឃើញពិធីសម្ពោធហាងថ្មីសន្លាងរបស់ អ្នកនាង យុគ ចិន្តា កាលពីល្ងាចថ្ងៃទី២១ ធ្នូ នៅខេត្តសៀមរាប ខណៈដែលហាងដែលប្រកាសបើកនោះ គឺមានច្រើនជាន់ ហើយគ្រាន់តែការចំណាយយ៉ាងហោចជាង៤០មុឺនដុល្លារ។ យ៉ាងណាមិញ អ្នកនាងប្រកាសថា មុខជំនួញរបស់ខ្លួននេះ អ្នកនាងគ្រាន់តែជាភាគហ៊ុនតូចប៉ុណ្ណោះ ដោយភាគហ៊ុនធំគឺគឺជាមិត្តដ៍ជិតស្និទ្ធរបស់អ្នកនាងទៅវិញទេ។

អ្នកនាង យុគ ចិន្តា និយាយថា ហាងបារ និងភោជនីយដ្ឋានយីហោ”សុខៈរីវើ-ឡោញ”ដែលបើកដំណើរការ នៅទល់មុខស្ទឹងសៀមរាប ស្ថិតនៅជិតព្រះអង្គចេកព្រះអង្គចម នៅខេត្តសៀមរាបនេះ អ្នកនាងមានហ៊ុនតូចទេ ដោយភាគហ៊ុនធំគឺលោក Soann Kan ជាអ្នកជំនួញល្បីឈ្មោះនៅខេត្តសៀមរាប ដែលជាមិត្តកម្សត់កម្ររបស់អ្នកនាងប៉ុណ្ណោះ។ អ្នកនាងថា បុរសដែលអ្នកនាងសម្រេចចិត្តដាក់ហ៑ុនជាមួយនេះ រាប់គ្នាលើសពីបងប្អូន និងមិត្តភ័ក្ត្រជិតស្និទ្ធច្រើនឆ្នាំមកហើយ គឺជាមិត្តភ័ក្ត្ររបស់អ្នកនាងច្រើនឆ្នាំមកហើយ ទើបអ្នកនាងសម្រេចចិត្តដាក់ហ៊ុននៅពេលមានការស្នើអោយចូល។ អ្នកនាងបដិសេធបង្ហើបអោយដឹងពីចំនួនទឹកប្រាក់ដែលអ្នកនាងដាក់ហ៑ុនជាមួយ ដោយគ្រាន់តែអះអាងថា ហាងដែលទើបបើកសម្ពោធមួយនេះ ប្រើទុនសរុបច្រើនសែន។

ក្នុងពិធីសម្ពោធហាងនោះ អ្នកនាងចេញមុខអញ្ជើញភ្ញៀវច្រើនកុះករ ដោយតារាសិល្បៈក៍អ្នកនាងអញ្ជើញច្រើននាក់ផងដែរ ដូចជា ថៅកែហាងឌែម៉ូគ្លីនិក, លោកខេម, អ្នកនាង គីង សូរិយា, លោក រតនៈ វិសិដ្ឋ, កញ្ញា ហង្ស សុជាតា, និងតារាល្បីៗមួយចំនួនទៀត។ ក្នុងនោះ សម្រាប់ភ្ញៀវជាខាងក្រៅសិល្បៈវិញ គឺចូលរួមកុះករតែម្ដង ទើបធ្វើអោយហាងរបស់អ្នកនាងដែលមានកម្ពស់៣ជាតិ កកកុញដោយអ្នកចូលរួម។

លោក Soann Kan ជាម្ចាស់ភាគហ៊ុនធំបញ្ជាក់ថា ដោយសារតែអ្នកនាងក៍មានចំណូលចិត្ត និងជោគជ័យក្នុងអាជីវកម្មនើកភោជនីយដ្ឋានមួយដែរនៅភ្នំពេញ ទើបលោកអញ្ជើញអោយអ្នកនាងចូលហ៊ុនរួមគ្នា។ លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលអ្នកនាងបានក្លាយជាម្ចាស់ហ៊ុនមួយ ខណៈដែលក្នុងពិធីបើកសម្ពោធ លោកក៍ប្រកាសថា នឹងចាប់ដៃបើកជំនួញជាមួយអ្នកនាងក្នុងពេលបន្តបន្ទាប់ទៀត។

សូមទស្សនាទិដ្ឋភាពបើកសម្ពោធហាងរបស់អ្នកនាង និងដៃគូ ដែលទើបបញ្ចប់ក្ដៅៗ នៅខេត្តសៀមរាប៖

មតិយោបល់