ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងនាយចឺម និងបងប្អូនធម៌សម្ដែង លេចចេញរូបរាង

នៅទីបំផុត ភាពយន្តខ្នាតធំរឿង”អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ” ដែលសម្ដែងដោយនាយចឺម និងលោក ឈុន សុវណ្ណភក្តី ដែលបានប្រកាសយកគ្នាជាបងប្អូនស្លាប់រស់នោះ បានចេញរូបរាងហើយ បន្ទាប់ពីឈុតផ្សព្វផ្សាយមួយខ្លីទើបនឹងបានចេញបង្ហោះ។ ភាពយន្តនឹងគ្រោងដាក់បញ្ចាំងឆាប់ៗ ដោយក្រៅពីមានតូសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងរួមសម្ដែង ក៍មានផលិតករល្បីឈ្មោះ ក្នុងរឿង២ ចូលរួមសម្ដែង និងជួយដឹកនាំផងដែរ។

លោក ឈុន សុវណ្ណភក្តី អ្នកចាត់ការទូទៅប្រចាំផលិតកម្ម BKS និយាយថា ដោយសារតែរឿងនេះហើយ ទើបធ្វើឲ្យលោក និងនាយចឺម សម្រេចយកគ្នាជាបងប្អូន ដោយលោកបានចាត់ទុកថារឿង”អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ” គឺជាអនុស្សាវរីយ៍សំខាន់មួយរវាងលោក និងនាយចឺមនោះផង។ លោកថារឿងនេះ លោក និងនាយចឺមសម្ដែងប្លែក ហើយលោកក៍មានរំពឹងខ្ពស់ដែរ ក្នុងពេលដែល Trailer រឿងគ្រាន់តែបានចេញភ្លាម មានការចាប់អារម្មណ៍ភ្លាម។ លោកនឹង ប្រកាសថ្ងៃបញ្ចាំងក្នុងពេលឆាប់ៗ ដើម្បីឆ្លើយតបនឹងការទទឹងចាំពីសំណាក់អ្នកគាំទ្រ។ ភាព​យន្ត​ខ្នាត​ធំ​នេះលោកថា ​ចូល​រួម​សម្ដែង​ដោយ លោក ឈុន សុវណ្ណភក្តី ចាងហ្វាង​ផលិត​កម្ម​KBS លោក រ៉ូណាន់ ចាន់ណា​ អ្នក​ដឹកនាំ​រឿង​កំណត់​ហេតុ​នាង​​នាថ​ លោក Jimmy Henderson អ្នក​ដឹកនាំ​រឿង​ Jailbreak ​នាយ​ ចឺម នាង​ខ្ញុង នាយ គ្រឿន ​នាយ​ក្រូច​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត ​។

តោះTrailer រឿង​ “អា​ស្ទើរ​ភ្លើង​ប៉ះ​ខ្មោច​បែក​ស្លុយ​” មានចំណុចទាក់ទាញដូចអ្វីដែលផលិតកររំពឹងយ៉ាងណា៖​​

មតិយោបល់