ព័ត៌មានកីឡា

Juventus មិនមានបញ្ហាអ្វីឡើយមុនជួប Real Madrid

ក្រុមជើងឯកអ៊ីតាលី Juventus ហាក់មិនសូវខ្វល់ខ្វាយឡើយ ចំពោះបញ្ហាកីឡាករ ខណះសមាជិកមានរបួសមួយចំនួនអាចចូលរួមជាមួយក្លិបវិញបាន។

បន្ទាប់ពីធ្វើការហ្វឹកហាត់ត្រៀមនៅក្នុងសប្តាហ៍នេះលោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានប្រាប់ Express News ថា ក្លិបមិនមានបញ្ហារឿងកីឡាកររបួសឡើយ។ ជាការពិតណាស់ តាំងពីខាងក្រោមដល់ខាងលើ Juventus ពេញជើងទាំងអស់ ដោយមិនមានអវត្តមានកីឡាករណាម្នាក់ឡើយ។ ម្យ៉ាងវិញទៀត Sami Khedira បានជាពីរបួសអាចចូលលេងវិញបានហើយ ដែលអាចធ្វើឲ្យតំបន់កណ្តាលរបស់ក្រុមកាន់តែរឹងមាំ។ ចំណែក Dani Alves ក៍មិនមានបញ្ហាចោទអ្វីឡើយ អ្នកចែកបាល់ដ៍ឆ្នើមរូបនេះ នឹងមានវត្តមានក្នុងការប្រកួតផ្តាច់ព្រ័ត្រ Champion League នេះ។ នៅតំបន់ប្រយុទ្ធវិញ រឹតតែគ្មានបញ្ហាសម្រាប់ក្កិបអ៊ីតាលីមួយនេះ ព្រោះថា Mario Mandzukic នឹងចាប់ដៃគ្នាជាមួយ Gonzalo Higuain។

ខាងក្រោមនេះជាបញ្ជីជម្រើស១១នាក់ដំបូងរបស់ Juventus តាមរយ: Express News៖

អ្នកចាំទី ៖
Gianluigi Buffon

ខ្សែការពារ៖
Dani Alves
Andre Barzagli
Leonardo Bonucci
Giorgio Chiellini

ខ្សែបម្រើ៖
Alex Sandro
Miralem Pjanic
Sami Khedira
Paulo Dybala

ខ្សែប្រយុទ្ធ៖
Mario Mandzukic
Gonzalo Higuain

មតិយោបល់