ព័ត៌មានកីឡា

ភ្នំពេញក្រោន ទទួលស្វាគមន៍ សាលាបាល់ទាត់ជាតិបាទី ម៉ោង ៦ ល្ងាចនេះ

ក្រុមបាល់ទាត់ភ្នំពេញក្រោន និងត្រូវទទួលស្វាគមន៍ ក្រុមសាលាបាល់ទាត់ជាតិបាទី នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ៣១ ខែ ឧសភា នេះ លើកីឡដ្ឋាន RSN ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នៃដំណាក់កាលទី ​៤ ជើងទី ១។

ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរឈ្នះដូចគ្នា ភ្នំពេញក្រោន បានយកឈ្នះលើក្រុម បឹងកេត ២ទល់១ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណ:ដែលក្រុមសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះលើក្រុម U-17 ជម្រើសទីក្រុងហូជីមិញ ដោយលទ្ធផល ២ទល់០ ក្នុងការប្រកួតមិត្តភាពនិងសម្ភោធសាលាតម្រង់ទិសខេត្តស្វាយរៀង។

រង់ចាំមើលថាក្រុមមួយណាធ្វើបានល្អជាងក្នុងការប្រកួតជើងទី ១ នៃដំណាក់កាលទី ៤ នេះ ខណ:ដែលជំនួបនេះមិនមានកីឡាករបរទេសទេ​៕

មតិយោបល់