ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ឈិន សុធារី និង ពិធីករហង្សមាស បង្ហាញខ្លួនក្នុងកិច្ចសម្ភាសបន្តផ្ទាល់របស់ Postkomsan

នៅព្រឹកម៉ោង១០ថ្ងៃទី១ មិថុនា នេះ តារាល្បី៣រូបនឹងបង្ហាញខ្លួនរួមគ្នាក្នុងកម្មវិធី «កិច្ចសម្ភាសតារាសិល្បៈ ឬ Komsan Talk show» របស់វេបសាយផុសញូដែលនឹងផ្សាយផ្ទាល់នៅលើផេក Postkomsan។ នេះជាកម្មវិធីសិល្បៈថ្មីស្រឡាងដែលត្រូវបានបង្កើតឡើង ដោយអ្នកនាងលី ម៉ារីណា និងលោកនាង វ៉ាងសាន់ ជាពិធីករហង្សមាស នឹងបង្ហាញខ្លួនក្នុងនាមជាអ្នកសម្របសម្រួល និងចោទសំណួរ ហើយអ្នកនាងឈិន សុធារី នឹងបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយស។

កម្មវិធីនេះត្រូវបានប្រកាសថានឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដោយក្រៅពីមានកិច្ចសម្ភាសន៍យ៉ាងក្ដៅគគុកជាមួយតារាកិត្តិយស ក៏មានវគ្គអោយអ្នកទស្សនាខលចូលដើម្បីសួរឆ្លើយពិធីករពិធីការិនី និងតារាកិត្តិយសផងដែរ។ អញ្ចឹងហើយទើបវត្តមានរបស់អ្នកនាងឈិន សុធារី ក្នុងវេទិកាបើកឆាកកម្មវិធី បានធ្វើអោយមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងគឺជាតារាល្បីល្បាញ និងមានរឿងរ៉ាវឯកជនរាប់មិនអស់ដែលអ្នកនាងនឹងធ្វើការបកស្រាយក្នុងកម្មវិធីបន្តផ្ទាល់នេះ។

អ្នកនាងដែលមកបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយស ក៏បានប្រកាសថានឹងបើកចិត្តទូលាយដើម្បីលាតត្រដាងនូវក្ដីកង្វល់ សម្រាប់រាល់ចម្ងល់របស់អ្នកទស្សនាផងដែរ៕

មតិយោបល់