អាហ្វហ្គានីស្ថានៈ ខណៈដែលចំនួនស្លាប់បានកើនដល់ ៩០ នាក់ និងរបួសធ្ងន់ស្រាលជាង ៣៥០ នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ធំមួយ នៅរដ្ឋធានីកាប៊ុល ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅពេលនេះ ពួកឧទ្ទាម ISIL បានចេញមកអះអាងថា ខ្លួនជាអ្នកបើកការវាយប្រហារនេះ។ ដកស្រង់ប្រភពពីសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។
ការវាយប្រហារនេះ បានបណ្ដាលឲ្យរថយន្តច្រើនជាង ៥០ គ្រឿងរងការខូចខាង ព្រមទាំងអគារ និងផ្ទះជាច្រើនខ្នង ដែលនៅជិតនោះ ត្រូវបានបំផ្លាញ។
គួរបញ្ជាក់ដែរ ហេតុការបំផ្ទុះគ្រាប់បែកនេះ បានកើតទ្បើនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃពុធ៕



មតិយោបល់