ព័ត៌មានសុខភាព

កំពូលអាហារ៣ប្រភេទ អាចប្រឆាំងនឹងជំងឺមហារីកពូកែបំផុត

មហារីក គឺជាជំងឺដ៏កាចសាហាវមួយប្រភេទដែលពិបាកក្នុងការព្យាបាល ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះហើយមានតែវិធីការពារទេទើបមានសុវត្ថិភាព ប៉ុន្តែតើធ្វើដូចម្តេចទើបអាចការពារជំងឺនេះបានទៅ? បើយោងតាមគេហទំព័រ naturalcureshouse បានបង្ហាញថា មានអាហារ៣ប្រភេទអាចបំផ្លាញ់ និងរារាំងដល់ការលូតលាស់របស់កោសកិកាមហារីកគ្រប់ប្រភេទ។

ខាងក្រោមនេះ គឺជាអាហារទាំង៣ប្រភេទដែលអ្នកគួរតែទទួលទានឲ្យបានញឹកញាប់ៈ

ប៉េងប៉ោះ
តាមការសិក្សាដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានរកឃើញថា មនុស្សដែលចូលចិត្តចម្អិនប៉េងបោះ ឬទទួលទានទឹកជ្រលក់ប៉េងបោះលើសពី៤ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតរហូតដល់ទៅ ៥០ភាគរយ។

នេះក៏ដោយសារតែប៉េងប៉ោះសម្បូរទៅដោយសារធាតុលីកូពីន lycopene ដែលអាចជួយរំលាយជាតិខ្លាញ់ដែលជាដើមហេតុបង្កឲ្យកើតជំងឺមហារីក។ ជាពិសេសសារធាតុលីកូពីន និងវីតាមីនC កើតឡើងកាន់តែច្រើននៅពេលវាត្រូវបានគេចម្អិនដោយប្រើសីតុណ្ហភាពខ្ពស់ ឬចម្អិនជាមួយនឹងប្រេង។

ស្រាក្រហម
តាមរយៈការសិក្សាជាច្រើនបានអះអាងថា ស្រាក្រហមមានផ្ទុកសារធាតុម្យ៉ាងដែលមានឈ្មោះថា resveratrol។ សារធាតុនេះ អាចសម្លាប់មេរោគ ពពួកផ្សិត ធ្វើឲ្យប្រសើរឡើងនូវការផលិតថាមពលសម្រាប់កោសិកា ជួយឲ្យបេះដូងដំណើរការបានល្អ និងកម្ចាត់រ៉ាឌីកាល់សេរីដែលនាំឲ្យកើតមហារីក។

គ្រាន់តែអ្នកទទួលទានស្រាក្រហមមួយថ្ងៃ ២២៥មីលីលីត្រ គឺគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់រារាំងដល់ការលូតលាស់នៃកោសិកាមហារីក។

រមៀត
រមៀតត្រូវបានគេប្រើប្រាស់ធ្វើជាគ្រឿងទេសសម្រាប់ផ្សំនៅក្នុងម្ហូបអាហារជាយូរមកហើយ ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលដឹងថា រមៀតជាឱសថសម្រាប់ប្រឆាំងនឹងជំងឺមហារីក។ អ្នកគ្រាន់តែបន្ថែមរមៀតទៅក្នុងរបបអាហារជាប្រចាំ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វានឹងជួយការពារមិនឲ្យកោសិកាមហារីករស់រាន្តនៅក្នុងខ្លួនរបស់អ្នកឡើយ៕

មតិយោបល់