ក្រោយការបញ្ជូនទៅសង្គ្រោះបន្ទាន់ មានការបញ្ជាក់ថា លោកអ៊ិត សេដ្ឋា ពិធីករ CTN ស្ថិតក្នុងសភាពមិនអាចកម្រើកជើងបាន ដោយសារសម្ពាធឈាមនៅសល់តែ៧។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានស្នើអោយមានការចូលរួមបរិច្ចាគ ជួយដល់លោក ដោយសារតែលោក ដ្បិតថាជាពិធីករល្បី តែក្រោយពីមានដំណឹងលែងលះភរិយាដើម គឹស្ថានភាពជីវភាពបានត្រឹមមួយគេៗប៉ុណ្ណោះ។ លោកថាមានតែការជួយសង្គ្រោះ ទើបអាចជួយអោយលោក អ៊ិត សេដ្ឋា មានលទ្ធភាពព្យាបាល។ លោកថា លោកអ៊ិត សេដ្ឋា ក្រោយចេញពីសង្គ្រោះបន្ទាន់ គឺបានដឹកយកមកសម្រាកក្នុងផ្ទះស្ថិតនៅតាមផ្លូវសាលាបឋមសិក្សាឬស្សីកែវ និងថាជំងឺធ្វើទុក្ខគឺបណ្ដាលមកអោយលោកមានជំងឺទាចទឹកដល់ដំណាក់កាលធ្ងន់ធ្ងរ។
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់