ព័ត៌មានបច្ចេកវិទ្យា

Galaxy J5 ឆ្នាំ 2017 មិនទាន់ប្រកាសចេញផង មាននៅហាងទំនិញ Amazon បាត់

ទូរស័ព្ទដៃ Galaxy J5 ស៊េរីឆ្នាំ 2017 ដែលមិនទាន់បានប្រកាសចេញផ្លូវការ ពេលនេះត្រូវបានដាក់បង្ហាញនៅលើហាងទំនិញ Amazon ប្រទេសបារាំង ជាមួយជម្រើសពណ៌ ២ ប្រភេទគឺ ពណ៌ទឹកមាស និងខ្មៅ។

នៅក្នុងការដាក់បង្ហាញនោះ ក៏បានបង្ហាញប្រាប់នូវលក្ខណសម្បត្តិរបស់វាភ្ជាប់មកជាមួយផងដែរ ដោយ Galaxy J5 2017 ប្រើប្រាស់នូវបន្ទ:ឈីប Exynos 7870 អមដោយ អង្គប្រតិបត្តិ Octa-core កម្លាំង 1.6GB រួមជាមួយ អង្គចងចាំទំហំ 2GB និង អង្គផ្ទុកទិន្នន័យទំហំ 16GB ដែលអាចបន្ថែមបានដល់ 256GB ពីខាងក្រៅ។ រីឯ កាមេរ៉ាទាំងផ្នែកខាងមុខ និងខាងក្រោយ មានទំហំ 13 MP ដូចគ្នា និងមានកម្រិតថាមពលថ្មទំហំ 3000 mAh។ ចំពោះ អេក្រង់ស្មាតហ្វូនមួយនេះ ជាប្រភេទ Super AMOLED ទំហំ 5.2 អ៊ីញ អាចបញ្ចាំងរូបភាពក្នុងកម្រិត HD (720 x 1280)។

យោងតាមថ្ងៃបរិច្ឆេទនៅលើរូបភាពស្មាតហ្វូន J5 2017 ដែលបង្ហោះនៅលើគេហទំព័រ Phonearena បានបង្ហាញថា វានឹងចេញមកជាផ្លូវការនៅថ្ងៃច័ន្ទ ទី ០៥ ខែ មិថុនា នេះហើយ​ ជាមួយតម្លៃ ៣១៥ ដុល្លារ៕

 

ប្រភព៖ Phonearena

 

មតិយោបល់