ផ្ទុយពីការរំពឹងទុកដែលថា នៅយប់ថ្ងៃទី៣០ វិច្ឆិកា នឹងមានតារាសិល្បៈចាស់ថ្មីជំនាន់ក្រោយទៅអបអរកុះករក្នុងពិធីទូងស្គរ និងសម្ដែងសិល្បៈជាទ្រង់ទ្រាយធំរបស់ក្រុមល្ខោនខោល អបអរដល់ជ័យជម្នះដែលអង្គការយូណេស្កូ ប្រកាសទទួលស្គាល់ខោលខ្មែរជាសម្បត្តិបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិ គេបែរជាកត់សម្គាល់ថាអ្នកសិល្បៈជំនាន់ក្រោយ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងគឺស្ទើរតែគ្មានតែម្ដង ប្រសិនបើតារាសិល្បៈមួយក្រុមក្រោមការដឹកនាំរបស់«គ្រួសារតារាកម្ពុជា»មិនត្រូវបានប្រមូលកម្លាំងគ្នាទៅអបអរទាំងយប់នៅក្នុងពេលនោះ។ យ៉ាងណាមិញ នោះក៏អាចបណ្ដាលមកពីការទូងស្គរត្រូវបានកំណត់ធ្វើឡើងយប់ពេល និងអាចមកពីមិនមានការផ្សព្វផ្សាយអោយទូលំទូលាយថា នឹងមានការសម្ដែងសិល្បៈទ្រង់ទ្រាយធំពីល្ខោនខោលដើម្បីអបអរផងដែរ។ យោងតាមការបញ្ជាក់របស់តំណាងក្រុម«គ្រួសារតារាកម្ពុជា»បានអះអាងថាការប្រមូលផ្ដុំអ្នកសិល្បៈ ទៅចូលរួមអបអរនៅក្នុងយប់នោះ គឺដើម្បីអោយមានកម្លាំងអ្នកសិល្បៈជំនាន់ក្រោយកាន់តែច្រើន នៅក្នុងពិធីទូងស្គរ ដើម្បីបង្ហាញថាអ្នកសិល្បៈគ្រប់ជំនាន់ពិតមានការរំភើប និងគាំទ្រ…
មតិយោបល់