ព័ត៌មានសេដ្ឋកិច្ច

៣ វិធីសាស្ត្រ អភិវឌ្ឍន៍ខ្លួនឯង ឱ្យក្លាយជាមនុស្សជំនាន់ថ្មី ដើម្បីសាងប្រាក់ចំណូល ក្លាយជាអ្នកមាន ក្នុងពិភពលោកបច្ចុប្បន្ននេះ

បរទេស: ចំណេះដឹងថ្ងៃនេះ ចំណេះដឹងថ្មី ទាន់សម័យ និងទាន់ពិភពលោក ហាមភ្លាត់ ហើយប្រសិនបើយើងភ្លាត់ នោះជិវិតរបស់យើងនឹងដើរថយក្រោយ ដោយយើងមិនដឹងខ្លួន គួរឱ្យភ័យខ្លាចអត់?

មាន ៣វិធី ដែលអាចជួយឱ្យយើង អភិវឌ្ឍន៍ចំណេះដឹងខ្លួនឯង ឱ្យក្លាយជាមនុស្សជំនាន់ថ្មី (New Version) ផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយជាមនុស្សមានប្រាក់ចំណូលកើនឡើង និងក្លាយជាអ្នកមានក្នុងពិភពលោក នាសម័យបច្ចុប្បន្ននេះ។ នេះជាការលើកឡើងរបស់លោក Migael អ្នកជំនាញបង្វឹកផ្នត់គំនិតជោគជ័យ អន្តរជាតិ កាលពីពេលថ្មីៗនេះ។

ប៉ុន្តែជំហ៊ានដំបូង ខទី១ ចង់ឱ្យយើងយល់ដូចគ្នាសិនថា ចំណេះដឹង ដែលផ្តល់ដោយសាលារៀន ឬសាកលវិទ្យាល័យ គឺជាចំណេះដឹងបែបមូលដ្ឋាន ដែលយើងត្រូវតែដឹងតែប៉ុណ្ណឹង គឺយើងត្រូវតែដឹងពិតមែន ប៉ុន្តែមិនមានន័យថា ចេះណេះដឹងនោះ គ្មានប្រយោជន៍ទេ តែមិនអាចធ្វើឱ្យយើងមានភាពខុសប្លែក ឬភាពលេចធ្លោ មកបានឡើយ។ កន្លែងនេះ សូមនិយាយដល់ ខទី២ ប៉ុន្តែ តិកណូឡូជី សម័យនេះ បានមកជំនួសកម្លាំងការងាររបស់មនុស្ស គឺយើងសង្កេតមើលឃើញថា អ្នកខ្លះអត់មានការងារធ្វើ ដោយសារស្ថាប័ន ក្រុមហ៊ុន យកតិកណូឡូជី ឬ កុំព្យូទ័រ មកជំនួសវិញ។ ខទី៣ ក្នុងអនាគត យើងអាចនឹងឃើញ មនុស្សអត់មានការងារធ្វើ កាន់តែច្រើនឡើង ដូច្នេះយើង ត្រូវអភិវឌ្ឍន៍ខ្លួនឯង ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា នូវតិកណូឡូជី ឬកុំព្យូទ័រ ទាំងអស់នោះ។

ចូរតាមដាន នូវវិធីសាស្ត្រទាំង៣ របស់លោក Migael លើកឡើង ដែលអាចជួយឱ្យយើង អភិវឌ្ឍន៍ចំណេះដឹងខ្លួនឯង ឱ្យក្លាយជាមនុស្សជំនាន់ថ្មី (New Version) ដោយផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយជាមនុស្សមានប្រាក់ចំណូលកើនឡើង និងក្លាយជាអ្នកមានក្នុងពិភពលោក នាសម័យបច្ចុប្បន្ននេះ៖

ខទី១:ចែកចំណូលប្រចាំខែរបស់យើង ១០ភាគរយ នៃការរកបាន យកមកចុះទុន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឱ្យក្លាយជាមនុស្ស មនុស្សជំនាន់ថ្មី (New Version) ឱ្យយើងមានចំណេះដឹងថ្មីៗ ដើរទាន់ពិភពលោកនេះ ក្នុងជំនាញអាជីព ដែលយើងកំពុងធ្វើហ្នឹង។ ឧទាហរណ៍ ដូចទូរស័ព្ទដៃ ដែលយើងប្រើរយៈពេលយូរឆ្នាំ ប្រសិនបើយើងមិនយកវាមក Update យើងអាចនឹងប្រើប្រាស់កម្មវិធីមិនទាន់សម័យ ចំពោះមនុស្ស ក៏ដូចគ្នាដែរ យើងត្រូវតែ Update ខ្លួនឯង ពីព្រោះពិភពលោកយើង ដើរលឿនមែនទែន ក្នុងសម័យនេះ មិនថា តិកណូឡូជី ក្រុមហ៊ុន ឬក៏បុគ្គលិក ទាំងអស់គ្នា ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង ប្រណាំងប្រជែងជាមួយគ្នាជានិច្ច។ ប្រសិនបើយើងយឺត យើងនឹងចាញ់អ្នកលឿន ប៉ុន្តែបើយ៉ាប់ជាងហ្នឹង គឺដដែល ប្រសិនបើយើងនៅចំណុចដដែល យើងមិនអាចឈ្នះនរណាម្នាក់បានឡើយ។

យើងធ្លាប់មានមិត្ត មកសួរអត់ថា៖ ” ជីវិតយើងយ៉ាងម៉េចហើយ? ” ពេលខ្លះយើង ក៏ឆ្លើយថា ដដែល ដូច្នេះ កុំភ្លេចថា ដដែល គឺស្មើនឹងពាក្យថា យ៉ាប់ជាងមុន។

ខទី២: ប្រសិនបើយើង ទទួលបានប្រាក់ចំណូលដដែល គឺឥវ៉ាន់វាឡើងថ្លៃជាងមុន យើងស៊យហើយ ប៉ុន្តែបើជាបុគ្គលិកដដែល ធ្វើការ ១០ឆ្នាំហើយ ហើយយើងនៅតែជាមនុស្សដដែល មិន Update ខ្លួនឯងសោះ នៅសុខៗ ក៏មានបុគ្គលិកថ្មីចូលមក ជាមនុស្សជំនាន់ថ្មី ជាស៊េរីថ្មីហ្មង យើងក៏ឆ្ងល់ថា ហេតុអ្វីក្មេងសម័យថ្មី ពូកែម្ល៉េះ? ចង់ប្រាប់ថា គេមិនពូកែទេ ប៉ុន្តែគេ Version ថ្មីជាងយើង ចំណេះដឹងគេថ្មីជាងយើង។ ក្រុមហ៊ុនខ្លះ គាត់នៅតែធ្វើប្រតិបត្តិការដដែលចឹង គាត់មិនដែល Update Version ថ្មី លុះមានក្រុមហ៊ុនថ្មីចូលមក គាត់ក៏ប្រាប់គេថា ហេតុអ្វីគេពូកែម្ល៉េះ? តាមពិតគេមិនពូកែទេ គឺគេគ្រាន់តែ New Version គេគ្រាន់តែទាន់សម័យជាង គឺឃើញជាច្រើនអ្នកបែបចឹង ក៏មិនដឹងខ្លួនដែរថា ខ្លួនឯងជា Version ចាស់។

អ្នកខ្លះរៀនចប់ចេញមក អាយុប្រហែល ២០ឆ្នាំជាង ហើយក៏ចាប់ផ្តើមមកធ្វើការឆ្នាំទី១ ដល់ឆ្នាំទី២ ក៏យកចំណេះដឹងឆ្នាំទី១ មកធ្វើការនៅឆ្នាំទី២ រហូតដល់ឆ្នាំទី៣ ក៏យកចំណេះដឹងឆ្នាំទី១ និងទី២ មកធ្វើការនៅឆ្នាំទី៣ ទៀត យើងធ្វើបែបហ្នឹង រហូតដល់យើងអាយុ ៦០ឆ្នាំ ហើយយើង ក៏ប្រាប់ខ្លួនឯងថា យើងកាន់តែពូកែឡើង។ ចង់ប្រាប់ថា យើងពូកែក្នុងតែបទពិសោធន៍ប៉ុណ្ណោះ ហើយពេលខ្លះ យើងជួបជាមួយសិស្សប្អូនថ្មីៗ ចូលមក ក៏និយាយថា ហេតុអ្វីក្មេងឥឡូវពូកែម្ល៉េះ? គឺដូចដែលប្រាប់ចឹង គេ Version ថ្មី គេទាន់សម័យជាងយើង ព្រោះយើងមិនដែលយកអ្វីថ្មីៗ បង្កើនអ្វីថ្មីៗ ចូលមកក្នុងខួរក្បាលយើង ឬយកមកឱ្យខ្លួនយើងសោះ ពីព្រោះពូកែ នៃបទពិសោធន៍ និងភាពទាន់សម័យ វាមិនដូចគ្នាទេ។

ប្រសិនបើយើងពូកែ ក្នុងសម័យបុរាណ គឺពូកែតស៊ូ កាប់ដាវ ប៉ុន្តែប្រសិនបើយើងមកជួប ទីលានសង្គ្រាមសម័យឥឡូវ គេប្រើកាំភ្លើង យ៉ាងណាក៏យើងចាញ់ដែរ។ ដូច្នេះយើងត្រូវយកប្រាក់ចំណូល ១០ភាគរយ របស់យើង យកមកអភិវឌ្ឍន៍ Update New Version ខ្លួនឯង ឱ្យដើរទាន់ពិភពលោកសម័យបច្ចុប្បន្ននេះ ហើយយើងត្រូវដឹងថា៖ ” តើពិភពលោករបស់យើងនេះ ដើរដល់ណាហើយ? “។

ខទី៣: យើងត្រូវមានចំណេះដឹង ក្រៅពីអាជីពរបស់យើង ឱ្យកើនឡើងទៀត ពីព្រោះបើយើងជាអ្នកជំនាញខាង កុំព្យូទ័រ (Computer) ប៉ុន្តែមិត្តភ័ក្តិរបស់យើង ក៏បានរៀនចប់ខាងផ្នែកហ្នឹង មកដូចគ្នា ដូច្នេះអត់មានអ្វីខុសប្លែកពីគ្នាផង ហើយអាថ៌កំបាំងរបស់ពិភពលោកនេះ ពិភពលោកសម័យបច្ចុប្បន្ននេះ គឺជម្រើសច្រើន ចឹងក្រុមហ៊ុនជ្រើសរើសនរណាម្នាក់ ក៏បានដែរ ព្រោះរៀនចប់មក មានច្រើនដូចៗគ្នា ប្រសិនបើយើង អត់មានភាពខុសប្លែក ប្រាក់ចំណូលរបស់យើង ក៏ស្មើគ្នាដែរ។ ប៉ុន្តែប្រសិនបើយើងជាជាង កុំព្យូទ័រ ដែលពូកែភាសារអង់គ្លេស ហើយពូកែខាងសរសេរអត្ថបទ ឬវាយអត្ថបទទៀត ជាងកុំព្យូទ័របែបហ្នឹង គឺពិបាករក ចឹងប្រាក់ចំណូលរបស់យើងនឹងកើនឡើង។

យើងត្រូវបន្ថែមមុខជំនាញរបស់យើង ឱ្យកើនឡើង ក្នុង ១ឆ្នាំ យ៉ាងតិច ១ជំនាញ ជំនាញថ្មីៗណា៎ ហើយវាត្រូវតែជាជំនាញ អាចឱ្យជីវិតរបស់យើងប្រសើរឡើង ដូចជា យើងអាចបន្ថែមជំនាញការនិយាយ ជំនាញការលក់ OK អត់? អ្នកខ្លះនិយាយថា ខ្ញុំត្រូវខាតពេលវេលា ១ឆ្នាំ ២ឆ្នាំ ទៅ៣ឆ្នាំ ឬច្រើនជាងនេះ? ចង់ប្រាប់ថា ទោះបីជាយើង មិនយកពេលវេលា ទៅបង្កើនជំនាញ ១ហ្នឹង ក៏យើងត្រូវខាតពេលវេលា ១ហ្នឹង ដដែល។

ដូច្នេះ ៣ខ នៃវិធីសាស្ត្រកសាងខ្លួនហ្នឹង ចាំបាច់មែនទែន បើមិនចឹងទេ យើងនឹងដើរមិនទាន់ពិភពលោកឡើយ ហើយយើងនឹងដើរថយក្រោយ ដោយឥតដឹងខ្លួន។ ចំណេះដឹង គឺជាអត្រាលុយថ្មី ក្នុងពិភពលោកតែម្តង ប្រសិនបើយើងមានលុយច្រើន ប៉ុន្តែយើងអត់មានចំណេះដឹងនោះ ថ្ងៃណាមួយលុយរបស់យើង ក៏នឹងអស់ទៅ នៅថ្ងៃណាមួយមិនខាន។

អាថ៌កំបាំង ១ទៀត លុយនឹងដើរចូលមករក នូវគំនិត (idea) ល្អៗ អ៊ីចឹងហាមភ្លាត់ណា៎ អានហើយយកទៅអនុវត្តន៍ និងវិវឌ្ឍន៍ខ្លួនឯងផង ដើម្បីបង្កើនចំណូល ឱ្យខ្លួនឯងឱ្យបានច្រើនបំផុត៕

21bc59a60b69ab71735864e6a8b3c24f-480x461

មតិយោបល់