ព័ត៌មានជាតិ

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ស្រុកកំពង់សិលា

ព្រះសីហនុៈ ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះ ដោយបុរស២នាក់ត្រូវរថយន្តកុងតឺន័របើកបុកចំពីមុខខណៈកំពុងជិះម៉ូតូឌុបគ្នា តែសំណាងពួកគាត់បានលោតចេញពីមូតូទាន់តែ១វិនាទីប៉ុណ្ណោះ កុំអីខ្ទេចដូចចេកចៀន។

តាមសេចក្តីរាយការណ៍អ្នកឃើញហេតុការណ៍បានប្រាប់មក Post News ឱ្យដឹងថា បុរសអ្នកជិះម៉ូតូ២នាក់ បានរួចផុតពីជីវិត ដោយបានលោតចេញពីម៉ូតូទាន់ពេល នៅគ្រាដែលរថយន្តកុងតឺនរ័មួយគ្រឿង បើកបរទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ហើយរេ ចង្កូតចូលមករកបុក ក្នុងទិសដៅបញ្ច្រាសគ្នានៅផ្លូវជាតិលេខ៤ចន្លោះ km 156.157 ក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៩ឧសភា២០១៦នេះ។

ប្រភពពីមន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ឲ្យដឹងថា មនុស្ស២នាក់ដែលជិះម៉ូតូបានរួចផុតជីវិតទាំងប្រផិតប្រផើយ ប៉ុន្តែម៉ូតូត្រូវបានរថយន្តកុងតឺន័រនោះ កិនអូសជាច្រើនម៉ែត្រខូចខាតខ្ទេចខ្ទីសល់តែម៉ាស៊ីន ហើយសមត្ថកិច្ចដាក់ការសង្ស័យថា ទំនងជាអ្នកបើករថយន្ត កុងតឺនរ័ងោកងងុយ ទើបរេ ចង្កូតឆ្លងចូលមករកបុកអ្នកជិះម៉ូតូដែលកំពុងជិះក្នុងផ្លូវអាទិភាពរបស់ខ្លួន។

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នរងចាំដោយស្រាយ៕

photo_2016-05-21_12-13-05 photo_2016-05-21_12-13-01 photo_2016-05-21_12-13-04 photo_2016-05-21_12-13-00 photo_2016-05-21_12-13-03 photo_2016-05-21_12-13-02

មតិយោបល់