ភ្នំពេញៈ ភរិយាម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” មិនដាច់ចិត្តឲ្យលោក សាន ផានិត លុបឈ្មោះសាក់នៅដើមទ្រូងរបស់ប្តីខ្លួនឡើយ ដោយសំអាងទៅលើមូលហេតុសំខាន់ៗ។
ម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” លោក សាន ផានិត ក្នុងពិភពសិល្បៈគេដឹងយ៉ាងច្បាស់ថា លោកមានសម័្ពន្ធស្នេហាជាមួយនិងតារាសម្តែង និងពិធីកររូបស្រស់ កញ្ញា កែវ នីសា និងធ្លាប់រស់នៅក្នុងទ្រនំផ្ទះជួលរាប់ឆ្នាំជាមួយគ្នា ដូចប្តីនិងប្រពន្ធ។
រំឭកពីអតីតស្នេហាប្រាប់គេហទំព័រ Post News ផ្ទាល់នៅទឹកដីខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ លោក សាន ផានិត បានប្រាប់ឲ្យដឹងថា “រូបសាក់ដែលនៅផ្នែកដើមទ្រូងខាងឆ្វេងរបស់ខ្ញុំ គឺសាក់ឈ្មោះតារាសម្តែង កែវ នីសា ហើយសាក់នេះទៀតសោត ប្រពន្ធរបស់ខ្ញុំមិនឲ្យលុបចោលនោះទេ”។
លោក សាន ផានិត បានបន្តថា “ប្រពន្ធរបស់ខ្ញុំមិនឲ្យលុបសាក់នេះទេ ដោយគាត់និយាយថា គេជាមនុស្សល្បី គេមិនអាក្រក់នោះទេ អ៊ីចឹងអូនសុខចិត្តដេកឱបទាំងគេ(កែវ នីសា) ទាំងបងតែម្តងទៅ”៕
មតិយោបល់