ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងភាគថៃ ” ហង្សបាក់ស្លាប ” មួយយប់សោះមានអ្នកទស្សនាបាក់ទឹកបាក់ដី

រឿងភាគថៃ ” ហង្សបាក់ស្លាប ” ដែលបានចាក់បញ្ចាំងកាលពីយប់ថ្ងៃម្សិលមិញ ទី១៤ ខែមីនា ឆ្នាំ២០១៧ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះថារឿងថ្មីនេះ ត្រូវបានចូលរួមសម្ដែងដោយតារាឯកប្រុស លោក ជេន ជីរាយុ និងតួឯកស្រីនាង ឃីម ប៊ឺលី ក្រោមការផលិតរបស់ក្រុមហ៊ុន ថាណាត់ឡាខន ចាំកាត់ ។

មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែនៅក្នុងបណ្ដាញសង្គម យូធូប ឆាណែល TV3 Official ត្រឹមតែមួយយប់តែប៉ុណ្ណោះ មានអ្នកចូលទស្សនារឿង ” ហង្សបាក់ស្លាប ” ដល់ទៅ ២ លាននាក់ទៅហើយ ។ រឿងនេះផងដែរ មានឈុតឆាកទាក់ទាញ ប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនា ហើយបើចង់ដឹងកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៕

មតិយោបល់