នៅសុខៗ! យ៉ែម សំអូន ស្រាប់តែទម្លាយរឿង ចង់ដើរចេញពីសិល្បៈ ព្រោះយល់ថា ជាការសម្តែងរាប់អានក្លែងក្លាយ

(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែង ចាស់វស្សារមួយរូប ក្នុងវិស័យសិល្បៈ គឺលោក យ៉ែម សំអូន បានទម្លាយថា ខ្លួនហត់នឿយ នឹងការងារសិល្បៈសព្វថ្ងៃ ព្រោះមានតែអ្នកច្រណែន និងមានតែការរាប់អានក្លែងក្លាយ។ ខណៈការបង្ហាញបែបនេះ គឺលោក បានចោទសួរទៅកាន់អ្នកគាំទ្រថា បើលោកដើរចេញពីការងារសិល្បៈ តើមានអ្នកស្តាយទេ?

តាមរយៈបណ្តាញសង្គមផ្លូវការ លោក យ៉ែម សំអូន បានសរសេរសារយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ជេតនា រាប់អានគ្នារបៀប ក្លែងក្លាយ ប៉ុន្តែសំដែងធ្វើដូចមែនទែន,,,,ហុឺ ពេលខ្លះខ្ញុំជួប ខ្ញុំឃើញ ខ្ញុំដឹង ទាំងអស់ប៉ុន្តែត្រូវធ្វើដូច មិនដឹង មិនឃើញ ហើយលួចសរសើរនៅខាងសម្ដែងយកមុខរបស់គេ។ សុំសួរមួយសម្រាប់ បងប្អូនប្អូន Fan អ្នកគាំទ្ររ ទាំងអស់គ្នា បើថ្ងៃណាមួយ ខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ? សូមជួយប្រាប់ខ្ញុំផង,,,,,,,
នេះជាអារម្មណ៍ពិតរបស់ខ្ញុំ»។

គេមិនដឹងនោះឡើយថា តើមូលហេតុអ្វីបានជាតារាចម្រៀងសំនៀងមានទឹកដម លោក យ៉ែម សំអូន ស្រាប់តែបង្ហោះសារបែបនេះ ឬមួយលោកចង់ដើរចេញពីការងារសិល្បៈ? ខណៈបច្ចុប្បន្ន គេឃើញថា ការងារសិល្បៈរបស់លោកកំពុងតែមានភាពជោគជ័យខ្លាំង ផ្នែកចម្រៀង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *