ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Alessandra Ambrosio ធ្វើឱ្យទឹកសមុទ្រតំបន់ឆ្នេរ ប៊្រេស៊ីល ឡើងកម្តៅ

បរទេស: តារាបង្ហាញម៉ូដសិចស៊ីក្តៅសាច់ នាង Alessandra Ambrosio ដែលត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដសម្លៀបំពាក់អាជីព ផងដែរនោះ បានបង្អួតស្នាដៃរបស់ខ្លួន ក្នុងគំនិតច្របាច់ចូលគ្នា រវាងឈុតហែលទឹកទាន់សម័យ បញ្ចូល នូវរចនាបទ នៃវប្បធម៌កុលសម្ព័ន្ធ របស់ជនជាតិភាគតិច ប៊្រេស៊ីល គួរឱ្យទាក់ទាញបំផុត។ យោងតាម គេហទំព័របរទេស ចុះផ្សាយ ថ្ងៃទី២៣ ឧសភា ២០១៦ នេះ។

នាង Alessandra Ambrosio ស្ថិតក្នុងស្ទីលបង្ហាញម៉ូដ ដាស់អារម្មណ៍ បែបនារីកុលសម្ព័ន្ធ និងសិល្បៈសាក់លើរាងកាយ ប្រភេទ ហ្វ្លាស់ថេថូ (flash tattoos) ដ៏ស្រើបស្រាល ញ៉ាំងឱ្យទឹកសមុទ្រតំបន់ឆ្នេរ ប្រេស៊ីល ហាក់ឡើងកម្តៅ។ ប្រៀបដូចភាពសិចស៊ីរបស់នាង កំពុងរោលរាលកាមារម្មណ៍ បណ្តាបុរសទាំងពួង ខណៈតារាម៉ូឌែលក្តៅសាច់ សញ្ជាតិ ប៊្រេស៊ីល រូបនេះ រំពឹងទុកថា យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម លើកនេះនឹងនាំឱ្យ ឈុតហែលទឹករបស់នាង មួយកំប្លែតម្លៃ ១៥ដុល្លារអាមេរិក អាចលក់ដាច់ ក្នុងចំនួនច្រើនបំផុត តាមរយៈកេរ្តិ៍ឈ្មោះរបស់នាង ផងដែរ៕

ambro-043016-_1 ambro-043016-_2 ambro-043016-_3 ambro-043016-_4

មតិយោបល់