មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបទ«ភ្លៀងហើយ តើអូនរងារទេ?»ដែលត្រូវបានគេស្គាល់ថាជាបទកំពុងផ្ទុះរបស់តារាចម្រៀង Hak Record ស្រាប់តែត្រូវបានថតMV និង ផ្សព្វផ្សាយដោយផលិតកម្មថោន។ មានការលើកឡើងថាតើតារាចម្រៀងរូបនេះ ពិតជាចូលជ្រកក្នុងទ្រនំថោន ឬគ្រាន់តែថោនសុំសិទ្ធិបទនេះដើម្បីទៅដាក់នៅក្នុងផលិតកម្មរបស់ខ្លួន?
ការចាប់អារម្មណ៍ដែលត្រូវគេកត់សម្គាល់ថាមានការ រសើបគួរសមនេះ គឺបានកើតឡើងបន្ទាប់ពីឈុតខ្លីក្នុងMV ថ្មីមួយត្រូវបានគេទម្លាយថាចេញថតត្រៀមដាក់នៅក្នុងផលិតកម្មថោន ហើយMV នោះបាននិយាយពីបទចម្រៀងរបស់លោក ហាក់ សុធារិទ្ធិ ហៅហាក់ រីខត ដែលជាម្ចាស់បទOriginal Song ល្បីៗជាច្រើន ដែលបទល្បីចុងក្រោយរបស់លោកគឺបទ«ភ្លៀងហើយតើអូនរងារទេ?»។ មានការប៉ាន់ស្មានខុសគ្នា ដោយអ្នកខ្លះថាលោកហាក់បានកុងត្រាចូលក្នុងផលិតកម្មថោនហើយ តែអ្នកខ្លះទៀតថាមិនទាន់នោះទេដោយសារតែលោកហាក់នៅក្នុងផលិតកម្មមានកេរ្តិ៍ឈ្មោះបោះសំឡេងរួចទៅហើយ គឺពិតជាមិនសុខចិត្តជ្រកនៅក្នុងផលិតកម្មណាមួយឡើយ។
យ៉ាងណាមិញ ក៏មានការទម្លាយថាលោកហាក់ពិតជាបានចូលក្នុងផលិតកម្មថោនហើយ ដោយគ្រាន់តែមិនដឹងថាចូលក្នុងលក្ខណជាតារាចម្រៀងពេញសិទ្ធិ ឬជាដៃគូទៅបញ្ចេញបទថ្មីៗដើម្បីជួយលើកមុខលើកមាត់ផលិតកម្មថែមមួយកម្រិតទៀតនោះទេ បើមិនដូច្នោះគឺផលិតកម្មថោនពិតជាមិនបោះទុនផលិតMV អោយលោក និងមិនផ្សព្វផ្សាយបទចម្រៀងរបស់លោកដាក់លើផេកផ្លូវការរបស់ថោននោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោករិទ្ធិ អូមេហ្គា ដែលជាអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះម្នាក់របស់ផលិតកម្មថោនបានអះអាងថាលោកមិនទាន់អាចបញ្ជាក់ពីរឿងរ៉ាវនោះនៅឡើយទេដោយស្នើអោយរង់ចាំតាមដានថាពិតជាមានវត្តមានម្ចាស់បទ«ភ្លៀងហើយ តើអូនរងារទេ?» ជាតារារបស់ថោនមែន ឬមិនមែននៅពេលក្រោយវិញ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថាចម្រៀងចុងក្រោយរបស់លោកហាក់ កាន់តែទទួលការចាប់អារម្មណ៍ក្រោយពីលេចដំណឹងថាផលិតកម្មថោន ជាអ្នកបោះទុនថតMvដោយផ្ទាល់៕
មតិយោបល់