ភ្នំពេញៈ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមានយុវជនកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ក៏ចេញបញ្ជារមកកម្លាំងព្រហ្មទណ្ឌខណ្ឌ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋឃ្មួញចុះទៅបង្ក្រាបនិងឃាត់ខ្លួនបាន៤នាក់តែម្តង។
ប្រតិបត្តិការណ៍ខាងលើធ្វើឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី២៤មិថុនា២០១៧នៅចំណុចផ្ទះសង់ថ្មី ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀនខាងលើទី១ឈ្មោះ ធី សុខពៅ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី២ឈ្មោះស្រី យ៉ា អាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មីភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី៣ឈ្មោះ ឃី សម្បត្តិ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងជនង្ស័យទី៤ឈ្មោះ ម៉ៅ អៀង អាយុ២០ឆ្នាំ មុខរបរបោចទា ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថានៅចំណុចនេះមានក្រុមក្មេងទំនើងកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ទើបលោកអធិការបញ្ជាមកកម្លាំងព្រហ្មទណ្ឌខណ្ឌដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងបាន៤នាក់តែម្តងធ្វើការដកហូតថ្នាំក្រាមសថ្លាមួយកញ្ចប់ថង់តូចឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងដាវកែច្នៃ១ដើម។
សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយពីនាំខ្លួនយកមកដល់អធិការនគរបាលខណ្ឌបានធ្វើតេស្តទៅលើទឹកនោមឃើញថាជនទាំង៤នាក់ខាងលើទឹកនោមមានផ្ទុកនូវសារធាតុញៀនក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចទាំង៤នាក់បានសារភាពថាពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មែន។
ក្រោយពេលកើតហេតុទាំង៤នាក់ខាងលើនេះបានឃាត់ខ្លួនបណ្តោះ
អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំចាត់ការបន្តទៅតាមនីតិវិធីនៅពេលក្រោយ៕
https://youtu.be/N539tZdU3TU
មតិយោបល់