យោងតាមការសារភាពដោយផ្ទាល់គឺតារាសម្ដែងអ្នកនាងសុខ សោម៉ាវត្តី គឺនាងបានអះអាងថាខ្លួនបានចុះស្គមយ៉ាងចម្លែក ដោយបានស្រកពី៥៤គីឡូក្រាម មកនៅត្រឹម៤៨គីឡូក្រាម តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាងបានទទួលទានថ្នាំសម្រកម្យ៉ាងដែលនាងអះអាងថាមិនប៉ះពាល់ដល់សុខភាព។ នាងសារភាពថាខ្លួននៅសល់តែឆ្អឹងប៉ុណ្ណោះក្រោយពេលស្រកខ្លាំង ប៉ុន្តែនាងពេញចិត្តនឹងគីឡូចុងក្រោយបើទោះជាមើលទៅបាត់អស់សាច់ទ្រលុកទ្រលន់កាលពីមួយរយៈមុនអស់។
សុខ សោម៉ាវត្តី បានអះអាងថាកាលពីប៉ុន្មានខែមុននាងមានទម្ងន់ខ្លួនរហូតដល់៥៤គីឡូក្រាម ប៉ុន្តែដោយសារតែនាងបានប្រើថ្នាំសម្រកមួយប្រភេទទើបនាងនៅសល់តែឆ្អឹងខុសពីមុន ដោយសល់ត្រឹមតែ៤៨គីឡូក្រាម។ នាងថានៅពេលស្រកខ្លាំងរាងកាយមើលទៅល្វតល្វន់មិនខុសពីសល់តែឆ្អឹងនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តគឺនៅពេលនាងចូលទូរទស្សន៍ឃើញមុខមិនសូវធំ ហើយមើលទៅស្រាតជាងមុន បើធៀបនឹងពេលនាងឡើងទម្ងន់ដល់៥៤គីឡូក្រាម។ នាងថាការទទួលការងារមិនសូវមានទំនេរ និងហេតុផលត្រូវមើលកូននៅពេលយប់ផង គឺហេតុផលដែលធ្វើឲ្យនាងចុះស្គម ស្របគ្នាដែលនាងក៏បានប្រើប្រាស់ថ្នាំម្យ៉ាងដែលធ្វើឲ្យនាងចុះគីឡូ តែមិនប៉ះពាល់ដល់សុខភាពរបស់នាង។
នាងថាទោះមើលទៅឃើញឆ្អឹងបន្តិចមែន តែនាងពេញចិត្តនឹងគីឡូចុងក្រោយ ទើបនាងមិនចង់ឲ្យគីឡូរបស់ខ្លួនឡើងទៅដល់៥០ជាងវិញទេ ដើម្បីឲ្យនាងងាយស្រួលស្លៀកពាក់ និងតុបតែងខ្លួន។ នាងថាក៏មានចេតនាណែនាំថ្នាំដែលខ្លួនបានប្រើខ្លួននោះក្នុងការឃោសនាដាក់លក់នៅលើហ្វេសប៊ុកផងដែរ ដើម្បីចែកចាយបទពិសោធន៍សម្រកទម្ងន់រហូតដល់៦គីឡូដែលនាងយល់ថាជោគជ័យក្នុងការសម្រកទម្ងន់ដល់អ្នកគាំទ្ររបស់ខ្លួន៕
មតិយោបល់