ខុសពីតារាសិល្បៈល្បីឈ្មោះភាគច្រើនដែលសម្ដែងប្រតិកម្មដោយមិនសំចៃមាត់ តារាចម្រៀងនាងពេជ្រ សោភា បែរជាអះអាងថាអ្នកនាងមិនខឹងនោះទេនៅពេលមានផេកមួយបានសរសេរបង្ហោះថា «នៅថ្ងៃអនាគត តើអ្នកណាគិតថាតារាចម្រៀងរូបណាដែលទៅចូលរួមបុណ្យ កញ្ញា ពេជ្រ សោភា?»។ អ្នកនាងនិយាយថាក្រោយឃើញពីការបង្ហោះនោះ អ្នកនាងហួសចិត្ត និងបានទាំងចែកចាយអោយហ្វេនរបស់ខ្លួនបានឃើញនោះផង ដោយនាងមិនខឹងនោះទេគឺមានតែសើចហើយសើចទាំងហួសចិត្ត។
សំណេរដែលបានបង្ហោះនោះ គឺអមដោយរូបភាពតារាចម្រៀងស្រីៗវ័យក្មេងរបស់ហង្សមាសចំនួន៦ដួង តែគេមិនដឹងថាម្ចាស់ផេកដែលបង្ហោះខ្លឹមសារនោះតែចង់សំដៅទៅលើអ្វីនោះទេ។ អ្នកគាំទ្រអ្នកនាងពេជ្រ សោភា បានចាត់ទុកថានោះជាការប្រមាថអ្នកនាង តែតារាចម្រៀងដែលជាសាមីខ្លួនបែរជាស្នើកុំអោយអ្នកគាំទ្រខ្លួនខឹង និងថាការសរសេរបង្ហោះនោះគឺជាការជូនពរអោយនាងរស់បានយូរ និងមានអាយុវែងទៅវិញទេ។ អ្នកនាងថាអ្នកសរសេរបង្ហោះនោះចង់ថាអ្នកនាងនឹងស្លាប់ក្នុងពេលដែលតារារះថ្មី៦ដួង ស្ថិតនៅល្បីឈ្មោះ ដែលពិតមានន័យប្រមាថដល់អ្នកនាង តែអ្នកនាងមិនយកខួរក្បាលទៅគិត និងទៅជេរតបតចំពោះការមាក់ងាយនោះទេ គឺអ្នកនាងមានតែសើចជូនពរអោយអ្នកគិតអាក្រក់ចំពោះខ្លួនបានជួបសំណាងល្អ និងមានអាយុវែងរហូតដល់មនុស្សលើលោករស់បានយូរមិនដល់ទៅចុះ។
អ្នកនាងថាខ្លួននៅតែសើចសប្បាយចិត្តនឹងការបង្ហោះនោះ និងថាខ្លួនខ្វល់តែមួយគត់ថាត្រូវចេញបទអ្វីដើម្បីអោយមានអ្នកស្ដាប់ច្រើន និងត្រូវបង្ហោះរូបថតបែបណានៅលើហ្វេសប៊ុក ដើម្បីអោយមានអ្នកចូលចិត្តច្រើន។ នាងថាខ្លួននាងមិនអាយុខ្លីតាមការប្រមាថរបស់អ្នកណានោះដែរ ហើយបើទោះជានាងត្រូវស្លាប់ក្នុងស្លាប់ក្នុងវ័យចាស់ដែលតារាស្រីដែលបានបង្ហាញនៅក្នុងរូបនោះមិនដឹងទៅណាបាត់អស់ ដែលមិនអាចមកចូលរួមក្នុងបុណ្យសពរបស់នាងនោះដែរ៕
មតិយោបល់