នៅរសៀលថ្ងៃទី៦ ខែកក្កដានេះ លោកម៉ាដូណា នឹងធ្វើសន្និសីទសារព័ត៌មានលើកឡើងពីបញ្ហាជម្លោះដែលបានកើតឡើងជាមួយអ្នកជិតខាងពាក់ព័ន្ធនឹងជម្លោះព្រំរបងរហូតបង្កជាអំពើហិង្សា។ លោកនៅតែលើកឡើងថា ជម្លោះដែលបានកើតឡើងគឺជាការបំពានលើគ្រួសាររបស់លោក ដោយថាបណ្ដឹងដែលគូជម្លោះនោះប្ដឹងទា៨ម៉ឺនដុល្លារ គឺវារឹតតែជារឿងបំពានដែលលោកមិនអាចទទួលយកបាន។

លោកបានបញ្ជាក់ថា រឿងរ៉ាវជម្លោះគឺជាដោយសារគ្រួសារម្ខាងទៀតបានធ្វើព្រំរបងរំលោភលើព្រំដីរបស់លោក និងបានវាយរបងចាស់របស់លោកចោល ហើយនៅពេលគ្រួសាររបស់ចុះឃាត់ ក៏កើតជាជម្លោះបណ្ដាលឲ្យបងស្រីរបស់លោកត្រូវរយះភ្នែកដោយសារតែកូនស្រីរបស់គ្រួសារនោះគុំកែវក្នុងពេលជជែកគ្នា។ លោកថាគ្រួសារនោះបានបំពានលើគ្រួសាររបស់លោកទាំងកំរោលហើយថែមទាំងដាក់បណ្ដឹងប្ដឹងគ្រួសារលោកទារសំណងចំនួន៨ម៉ឺនដុល្លារទៅទៀត។

លោកថាគ្រួសារនោះបានប្រឌិតភស្តុតាងថា គ្រួសារលោកប្រតាយប្រតប់បណ្ដាលឲ្យកូនចៅរបស់គេម្នាក់ដែលពរពោះផងមានរបួស ក្នុងពេលដែលពេលប្រតាយប្រតប់គឺគ្រួសារនោះអ្នកបង្កមុន ហើយស្ត្រីពោះធំនោះមិនត្រូវបានអ្នកណាប៉ះពាល់ទេ តែប្រឹងប្រឌិតឯកសារដើម្បីប្ដឹងទារលោកនិងគ្រួសារទាសំណងចំនួន៨ម៉ឺនដុល្លារ។ លោកថាគ្រួសារនោះអាងអំណាចដោយសារមានកូនប្រសារម្នាក់ជាមន្ត្រីជាន់ខ្ពស់ ទើបមិនខ្លាចបង្កជម្លោះជាមួយគ្រួសារលោក ដោយសូម្បីតែពេលអាជ្ញាធរចុះហាមឃាត់ដូចគ្នា ក៏នៅតែបន្តធ្វើរបងបំពានព្រំដី និងហ៊ានបង្កទាំងហិង្សារមកលើគ្រួសារលោក និងដាក់បណ្ដឹងទារគ្រួសារលោក៨ម៉ឺនដុល្លារផង។ យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោកម៉ាដូណា នៅមិនទាន់មានការបកស្រាយពីភាគីម្ខាងទៀតនៅឡើយទេ៕


















មតិយោបល់