ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Jessica Simpson បញ្ហាញស្ទីលអែនអន ក្នុងឈុតប៊ីគីនី គួរឱ្យបបោសអង្អែល

បរទេស: នាងនិយមស្រឡាញ់ចូលចិត្ត នូវគំនិតម៉ូឌែលីងថ្មីប្លែក និងសិចស៊ី បើបានឈុតស្ទើរអាក្រាតកាយ ទៀតនោះ Jessica Simpson រឹតតែពេញចិត្ត ព្រោះមោទនភាព នៃអំណាចសម្ផស្សរបស់ខ្លួន នៅរក្សាបាន នូវចំណាត់ថ្នាក់រាជនីសម្រស់ ប្រចាំវិស័យបង្ហាញម៉ូដនេះ។ យោងតាមគេហទំព័របរទេស បានចុះផ្សាយ ថ្ងៃទី២៥ ឧសភា ២០១៦។

យុទ្ធនាការថតបង្ហាញម៉ូដ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមប្រធានបទ ” Come On Over ” ឱ្យសម្លៀកបំពាក់ផលិតពីសាច់ក្រណាត់គុណភាពខ្ពស់ និងរោមសត្វ ប្រ៊េនល្បីល្បាញបំផុត ប្រចាំសហរដ្ឋអាមេរិក។ សុទ្ធសឹងឈុតប៊ីគីនីក្តៅសាច់ ក្រោមកម្តៅព្រះអាទិត្យ នាង Jessica Simpson តារាវ័យ ៣៥ឆ្នាំ រូបហ្នឹង ហាក់ដាស់អារម្មណ៍បុរសទាំងពួង ឱ្យឡើងកម្សួលកម្តៅក្តៅគគុក ប្រៀបបាននឹងកំពុងស្ថិតចំកណ្តាកសមុទ្រខ្សាច់ សាហារ៉ា ឯណោះ។ នាង Jessica Simpson កើតនៅទីក្រុង Abilene នៃរដ្ឋ Texas នា U.S ក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៨០ កម្ពស់ ១,៦១ម៉ែត្រ បច្ចុប្បន្នក្រៅពីអាជីពបង្ហាញម៉ូដ ក៏មានពហុអាជីព ដូចជា តារាចម្រៀង អ្នកនិពន្ធចម្រៀង តារាភាពយន្ត និងមុខជំនួញ ច្រើនយ៉ាងទៀត មិនដឹងថា យកលុយទៅណាអស់ឡើយ៕

jess-052416-_1 jess-052416-_2 jess-052416-_3

មតិយោបល់