ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយបទដែលចំណាយជិត១ម៉ឺនដុល្លារ! សាច់រឿងមើលហើយញាក់សាច់

គ្មានអ្នកណាមិងដឹងនោះទេថាបទ”ឲ្យតែគិត ចេះចង់យំ” ជាបទដែលបកស្រាយដោយតារាចម្រៀង២រូប គឺ លោកឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្មGalaxy និងតារាចម្រៀងលោកម៉ារ៉ា ប៊ុណ្ណា។ បទនេះត្រូវបានប្រកាសថាចំណាយការផលិតអស់ជិត១ម៉ឺនដុល្លារ ដោយសាច់រឿងនៅក្នុងបទនេះ គឺមិនចាញ់ឈុតឆាកវាយតប់ក្នុងរឿងហុងកុងនោះទេ ទើបគ្រាន់តែបង្ហោះFull MV មិនទាន់បានប៉ុន្មានម៉ោងផង ក៏មានការគាំទ្រយ៉ាងពេញទំហឹងគួរឲ្យកត់សម្គាល់តែម្ដងនៅលើYoutube។

លោក ឡេង ណាវ៉ាត្រា បានអះអាងថា បទនេះសំដៅពីរឿងពិតកាលពីអតីតកាលរបស់លោកកាលនៅក្រ ទើបលោកសម្រេចផលិតសាច់រឿងដោយសុខចិត្តជ្រើសយកតួល្បីៗ និងបានទាំងជួលអ្នកបច្ចេកទេសជំនាញៗខាងផ្នែកផលិតឈុតឆាកActionក្នុងភាពយន្ត ឲ្យមកផលិតMVនៅក្នុងបទនេះ។ លោកថាមួយបទ”ឲ្យតែគិត ចេះតែចង់យំ” ចំណាយសរុបអស់ជិត១ម៉ឺនដុល្លារ តែលោកពេញចិត្តសម្រាប់សាច់រឿងទាំងមូល ជាពិសេសគឺឈុតឆាកវាយតប់និងសកម្មភាពរបស់មេបងធំដែលសម្ដែងដោយតារាល្បីៗ។ លោកថាមួយបទនេះចំណាយការផលិតមិនខុសពីភាពយន្តមួយនោះទេ ដោយត្រូវប្រើប្រាស់តួអង្គច្រើននាក់ និងជ្រើសយកប្លង់ច្រើនកន្លែងខុសៗគ្នា ជាពិសេសឈុតនៅលើឧទ្ធម្ភាគចក្រនិងលើអាគារខ្ពស់ៗដើម្បីឲ្យសាច់រឿងរស់រវើក។

មួយបទនេះ ត្រូវបានគេសរសើរភាគច្រើនថា មានសាច់រឿងញាក់សាច់មិនចាញ់ឈុតមួយនៅក្នុងភាពយន្តរបស់ហុងហុង ឬហូលីវូដនោះទេ ខណៈដែលអត្ថន័យនៅក្នុងបទនេះក៏បុកត្រូវអារម្មណ៍របស់អ្នកស្ដាប់ភាគច្រើន។

ចង់ដឹងថាសាច់រឿងក្នុងបទ”ឲ្យតែគិត ចេះតែចង់យំ” មើលហើយញាក់សាច់ប៉ុណ្ណា តោះទស្សនា Full MV ទាំងអស់គ្នា៖

https://m.youtube.com/watch?v=F9KPYxDR8CE

មតិយោបល់