ព័ត៌មានជាតិ

មន្ត្រីនគរបាលស្រុកព្រៃនប់ម្នាក់ ជិះម៉ូតូបុកបង្គោលសុវត្តិភាពរបួសធ្ងន់ ពេលដេញចាប់មុខសញ្ញាចែកចាយគ្រឿងញៀន

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូបុកបង្គោលសុវត្តិភាព បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវកោង ផ្លូវបំបែកសម្តេចសង្ឃទេពវង្សក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយ ចាន់ដារ៉ា ជាមន្ត្រីប៉ូលិសអធិការដ្ឋាននគរបាលស្រុកព្រៃនប់ មានឋាន:អនុសេនីយ៍ទោ តួនាទីជានាយរងផ្នែកអត្តសញ្ញាណ្ណកម្ម ជិះម៉ូតូបុកបង្គោលសុវត្តិភាព ពេលកំពុងជិះម៉ូតូដេញចាប់មុខសញ្ញាសង្សយ័ចែកចាយគ្រឿងញៀន។

ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់