មិននឹកស្មានភាពយន្តរឿង”គ្រូប៊ីអាយជី” ហ៊ានប្រគល់២០ភាគរយជួយគន្ធបុប្ផា និងសង្គម

យោងតាមការប្រកាសរបស់លោក វង្ស ពិសិដ្ឋ និង ដៃគូ គឺភាពយន្តរឿង “គ្រូប៊ីអាយជី” នឹងសម្រេចដកជូនគន្ធបុប្ផា និងសង្គមរហូតដល់២០ភាគរយ លើប្រាក់ចំណេញដែលខ្លួនទទួលបាន។ លោក វង្ស ពិសិដ្ឋ ដែលត្រូវគេស្គាល់ថា មានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តអោយផលិតកម្មកនានា បានប្រកាសបែបនេះ ដោយធានា នឹងមិនធ្វើអោយអ្នកទស្សនា ខកចិត្តលើគុណភាពរឿងនោះផង ដើម្បីកុំអោយយល់ថា…

ម៉ារ៉ា ប៊ុណ្ណា ទម្លាយរឿងតូចចិត្ត..

ឱកាសបង្ហាញខ្លួនក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» កាលពីយប់ថ្ងៃទី៣ តុលា តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា បានបង្ហាញអារម្មណ៍តូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីរថយន្តទីកូ ដែលលោកអះអាងថាសន្សំលុយទិញផង ខ្ចីគេបង្គ្រប់ទិញផងទាំងលំបាក ប៉ុន្តែក្រោយពេលរថយន្តនេះខូចខ្ទេចព្រោះតែបុព្វហេតុមួយ បែរជាគ្មានអ្នកជួយគិតគូរដល់លោកទាល់តែសោះ។ លោកថារាល់ថ្ងៃ ក្រោយពីអស់រថយន្តទីកូ ដែលជាយានប្រចាំថ្ងៃ សូម្បីតែម៉ូតូក៏គ្មានជិះដែរ ដោយចង់ទៅណាមកណាបានត្រឹមតែពឹងមិត្តភ័ក្ដ និងហៅតុកតុកគិតគីឡូ។ លោក…

អណ្ដែតសម្រស់ឡើងកប់ តារាខ្មែរពេលគ្រងឈុតក្នុងឱកាសបុណ្យភ្ជុំ

កាលពីយប់ថ្ងៃទី៣ តុលា គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនClip Media ក្រុមហ៊ុនឯកទេសបន្តផ្ទាល់ Best Solution និងក្រុមហ៊ុនPL Cambodia បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរំលេចព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ដើម្បីបំផុសប្រពៃណី និងវប្បធម៌ជាតិ ក្នុងឱកាសបុណ្យភ្ជុំ។ តារាសិល្បៈច្រើនរូប ត្រូវគេឃើញអណ្ដែតសម្រស់គួរអោយសរសើរ នៅពេលបានគ្រងនូវឈុតប្រពៃណីខ្មែរ ដែលភាគច្រើនជាឈុតដែលខ្មែរនិយមប្រើនៅក្នុងឱកាសបុណ្យភ្ជុំនោះ។ ការអណ្ដែតសម្រស់ដ៏គួរទាក់ទាញនោះ បានធ្វើអោយព្រឹត្តិការណ៍រំលេចពីវប្បធម៌មួយនេះ…

ពិតជាកក្រើក ព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ឆ្នាំនេះ

នៅទីបំផុតព្រឹត្តិការណ៍បង្ហាញផ្ទាំងទស្សនីយភាពក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ឆ្នាំទី២ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Clip Media ក្រុមហ៊ុនBest Solution ក្រុមហ៊ុន PL Cambodia និង«គ្រួសារតារាកម្ពុជា» បានទទួលជោគជ័យយ៉ាងខ្លាំង បើទោះជាពេលវេលាក្នុងផ្សាយផ្ទាល់ត្រូវបានពន្យារអស់មួយខ្យល់ដោយសារតែភ្លៀងធ្លាក់។ ព្រឹត្តិការណ៍ត្រូវបានគេកត់សម្គាល់ថាផ្ទុះនៅលើបណ្ដាញហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែផេកធំៗជាច្រើនដែលជាដៃគូរៀបចំ បានផ្សាយផ្ទាល់ព្រមគ្នា ដោយប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធផ្សាយទំនើប។ តារាសិល្បៈទាំងសម័យ និងបុរាណ ដែលបានចូលរួមនៅក្នុងកម្មវិធីទាំងមូល…

ឈុតប្រពៃណី និងតួអង្គខ្មោចល្បីៗ នឹងលេចឡើងលើឆាកភ្ជុំល្ងាចនេះ

កាលពីថ្ងៃម្សិលមិញ សមាជិកគ្រួសារតារាកម្ពុជា ត្រូវគេឃើញសមក្រឡាទាំងការដើរម៉ូដ និងសម្ដែងឈុតប្រែតរហូតដល់យប់ ដើម្បីរំលេចមកម្មវិធី «ភ្ជុំមហាគ្រួសារសិល្បករខ្មែរ» ជាលើកទី២ ដែលគ្រួសារតារាកម្ពុជា និងក្រុមហ៊ុនជាដៃគូរួមមាន ស៊ីអិលអាយភីអេស មេឌា ក្រុមហ៊ុនក្លិបមេឌា និងក្រុមហ៊ុនដែលមានជំនាញផ្សាយផ្ទាល់ បានចាប់ដៃគ្នា ធ្វើកម្មវិធីរំលេចបុណ្យភ្ជុំ។ តារាចាស់ថ្មីល្បីឈ្មោះជាច្រើន នឹងរំលេចឈុតប្រពៃណីខ្មែរ សម្រាប់ឱកាសភ្ជុំ ខណៈដែលតារាចាស់ក្មេងច្រើននាក់ បានត្រៀមខ្លួនរួចហើយ…

ប្លែក! ឈួន សុវណ្ណឆៃ ចេញថតMV ចូលឆ្នាំ មុននេះ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកនាង ឈួន សុវណ្ណឆៃ ស្រាប់តែបោះទុនចេញថតបទចម្រៀងចូលឆ្នាំកាលពីថ្ងៃទី២៦ និង២៧ ឧសភា មុននេះ ក្នុងពេលដែលវេលាដែលអ្នកនាងត្រូវថត មិនត្រូវនឹងបរិបទចូលឆ្នាំថ្មីនៅកម្ពុជាទាល់តែសោះ។ ម្នាក់ៗមានការចោទសួរគ្នាថា តើបទចម្រៀងដែលអ្នកនាងទើបនឹងចេញថតនេះ ទុកលក់ឆ្នាំក្រោយ ឬដាក់បង្ហោះឆាប់ៗ ក្នុងពេលដែលបទចម្រៀងនោះបើទុកដល់ឆ្នាំក្រោយក៏យូរមិនសូវស៊ី ហើយបើត្រូវបង្ហោះឆាប់ៗ ក៏ខុសពីពេលវេលាចូលឆ្នាំ ដែលពិបាកអោយបទចម្រៀងទាំងមូលទទួលការចាប់អារម្មណ៍ខ្លាំងក្លា។ MV របស់តារាចម្រៀងរូបនេះ…

តួអង្គខ្មោចល្បីៗក្នុងរឿងព្រេងខ្មែរ ធ្វើឲ្យកក្រើកផ្សារកុងតឺន័រ នៅជិតកោះពេជ្រ

កាលពីយប់ថ្ងៃទី១៦ កញ្ញា នៅផ្សារ Jet’s Container បានប្រារព្ធពិធី «ភ្ជុំមហាគ្រួសារខ្មែរ» យ៉ាងកក្រើកជាមួយនឹងវត្តមានឆាកតន្ត្រីកណ្ដាលផ្សារជាង៥០ម៉ែត្រ អមដោយវត្តមានតារាល្បីៗ និងភ្ញៀវចូលលេងក្នុងផ្សារយ៉ាងកក្រឹកគគ្រេងរហូតកន្លែងខ្លះអត់មានតុអង្គុយ។ មនុស្សរហូតដល់រាប់ពាន់ត្រូវគេអះអាងថាទៅលេងកម្សាន្តនៅក្នុងកម្មវិធីនោះ ខណៈដែលវេទិកានោះក៏បានរំលេចតួអង្គខ្មោចសំខាន់ៗក្នុងរឿងនិទានខ្មែរ ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង។ តួអង្គខ្មោចដែលបានបង្ហាញខ្លួនដើរលើពីសយ៉ាងវែងនៅក្នុងពិធីនោះរួមមាន តួអង្គនាងនាថ និងប្ដី តួអង្គខ្មោចសម័យលោកម្ចាស់ និងតួអង្គខ្មោចជាច្រើនផ្សេងទៀត ក្នុងពេលដែលភ្ញៀវកិត្តិយសមួយចំនួនក៏បានតុបតែងខ្លួនប្លែកៗដើម្បីអោយទាក់ទាញនៅក្នុងពិធី។ ក្នុងនោះតួអង្គនាថ…

មិនគួរជឿ! ម៉ារ៉ា ប៊ុណ្ណា និងអតីតប្រពន្ធជៀស ស្រួច ពិតជាស្រឡាញ់គ្នា !

បន្ទាប់ពីមានការចុះផ្សាយពីព័ត៌មាន ចចាមអារ៉ាម ថាតារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងនាង សាត រស្មី ដែលគេស្គាល់ថាជាអតីតភរិយាស្របច្បាប់របស់កីឡាករប្រដាល់ ជៀស ស្រួច តារាចម្រៀងរូបនេះ មិនបានទាត់ចោលព័ត៌មានដែលបានចុះផ្សាយនោះទេ។ ផ្ទុយទៅវិញលោកបានបង្ហើបថា រវាងលោក និងនាង ពិតជាស្រឡាញ់គ្នាមែន ប៉ុន្តែមិនទាន់ដឹងថាចំណងស្នេហ៍ដែលបានសាងឡើងនោះនឹងឈានដល់ចំណុចពាក់កណ្ដាលផ្លូវ ឬឈានដល់អនាគតនោះទេ។…

ម៉ារ៉ា ប៊ុណ្ណា ប្រកាសឈប់ចម្លងបទបរទេស

យោងតាមកិច្ចសម្ភាសក្នុងកម្មវិធី Komsan Talkshow លោកម៉ារ៉ា ប៊ុណ្ណា ដែលរងការរិះគន់រឿងចម្លងបទIT បែកស្លុយ បានអះអាងថា លោកនឹងឈប់ចម្លងបទចម្រៀងបរទេសទៀតហើយ។ ក្នុងនោះលោកក៏បញ្ជាក់ពីហេតុផលដែលនាំឲ្យលោកផលិតបទនោះផងដែរ។ លោក ម៉ារ៉ា ប៊ុណ្ណា និយាយថាហេតុផលដែលសម្រេចចិត្តផលិតបទ”តារាបែកស្លុយ២០១៧” លំនាំបទថៃ និងរាំតាមស្ទីលនិស្សិតបែកស្លុយ គឺដោយសារតែលោកមានចេតនាចង់ឲ្យមានការរិះគន់ផ្ទុះឡើង។ លោកថាមានតែការរិះគន់ប៉ុណ្ណោះ ដើម្បីអាចបញ្ចប់សកម្មភាពរាំរែកតាមលំនាំនិស្សិតបែកស្លុយដែលលោកបានឃើញនៅលើហ្វេសប៊ុក។ លោកថាការរិះគន់ជាគោលដៅដែលលោកចង់បាន…

ម៉ារ៉ា ប៊ុណ្ណា ឡើងសម្ភាសបន្តផ្ទាល់ល្ងាចនេះ ក្រោយការរិះគន់

នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា នឹងបង្ហាញមុខនៅក្នុងកម្មវិធីបន្តផ្ទាល់ Komsan Talkshow ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការរិះគន់នៅក្នុងបណ្ដាញហ្វេសប៊ុក។ លោកនឹងផ្ដល់សម្ភាសក្រោមការចោទសួររបស់ពិធីការិនី២រូបគឺអ្នកនាង លី ម៉ារីណា និង អ្នកនាង ម៉ៅ ស៊ីណាត។ លោកម៉ារ៉ា ប៊ុណ្ណា…