កាលពីពេលលោកឈួន ពន្លឺ កាន់នំខួបកំណើតទៅពញាក់អារម្មណ៍តារាចម្រៀង និង ជាអ្នករបាំ សោភា ទេពី ហើយបង្ហាញកាយវិការស្វីតៗ ក្នុងថ្ងៃខួបកំណើត គេចាប់អារម្មណ៍ម្ដងហើយថា អតីតគូជម្លោះមួយគូនេះ ទំនងមានអ្វីចម្លែក។ ប៉ុន្តែមកពីក្នុងពិធីនោះ គេឃើញវត្តមានអតីតសង្សារខាងស្រីបង្ហាញខ្លួន ហើយភាគីទាំងសងខាងក៍សុទ្ធតែប្រកាសថារាប់អានគ្នាទើបការសង្ស័យស្ងប់ស្ងាត់។ យ៉ាងណាមិញ រូបភាព និងវីដេអូ ដែលបត្រូវគេឃើញបង្ហោះឡើងដោយអ្នកគាំទ្រម្នាក់ បានបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងពីរពិតជាមានអ្វីពិសេសនឹងគ្នា។
នៅលើហ្វេសប៑ុកឈ្មោះ Tola Ngak បានបង្ហោះរូបភាព និងវីដេអូ អមដោយសំណេរថា”ទៅមើលគេច្រៀងនៅ SEATV បានឃើញតារាមួយគូស្វីតអស់ទាស់😘😘😘 ខាងប្រុសជួនផ្កាមួយបាច់ធំ……អោយទៅតារាស្រីនៅលើឆាកកំពុងតែច្រៀងឡើងឡូយ ហើយថតរូបមួយគ្នាឡើងស្វិតនៅក្រោយឆាកទៀត💏💏💏 ចណែកញមមិនដឹងងៃណាបានលិត ដូចគេទេនែក😩😩😩” ខណៈដែលតារាដែលគេសំដៅនោះ គឺលោកឈួន ពន្លឺ ដែលទើបល្បីរឿងបាក់បែកសង្សារចាស់ និងតារាវ័យក្មេងសោភា ទេពី ដែលមានឳពុកជាផ្កាយ២ ហើយអោយកាដូរថយន្តតម្លៃ៤មុឺនដុល្លារនោះ។ រូបភាព និងវីដេអូ ស្ដែងឡើងយ៉ាងច្បាស់ថាអ្នកទាំងជាគូស្នេហ៍ បើទោះជាពួកគេមិនព្រមទទួលស្គាល់។
អ្នកបង្ហោះពីទំនាក់ទំនងមិនប្រក្រតីរបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាខាងប្រុសទៅពញាក់អារម្មណ៍ខាងស្រីមិនអោយដឹងខ្លួន ហើយខាងស្រីសប្បាយចិត្តចង់ហោះ ដែលទិដ្ឋភាពបែបនេះសម្រាប់មនុស្សអត់ស្រលាញ់គ្នាគឺជារឿងកម្រ។
ប្រភពពីតារាសិល្បៈមួយរូបធ្លាប់ទាំងបានទម្លាយថា សោភា ទេពី និងសង្សារចាស់បានបែកគ្នាហើយបើទោះជាបន្តច្រៀងក្នុងក្នុងតន្ត្រីរួមគ្នា។ ប្រភពគួរទុកចិត្តមួយផ្សេងទៀត ក៍ធ្លាប់ព្រលយថាឃើញអ្នកទាំងពីរអង្គុយញាំអីជាមួយគ្នានៅក្នុងហាងមួយដល់ពាក់អាធ្រាតុផងដែរ ដោយមានម្ដាយខាងស្រីសម្រាកក្នុងរថយន្តរង់ចាំ ទើបរឹតតែគួរអោយជឿថា អ្នកទាំងពីស្ថិតក្នុងការបង្កាត់ចំណងស្នេហ៍ជាមួយគ្នា។ ការទម្លាយចេញនេះស្របគ្នាដែលគេឃើញតារាទាំងពីរកាន់តែស្និទ្ធិជាមួយគ្នា ដែលអ្នកណាៗក៍គិតមិនចេញថាគ្រាន់តែរាប់អាន។
លោកឈួន ពន្លឺ បដិសេធបញ្ជាក់ថាទង្វើធ្វើអោយ សោភា ទេពី រំភើបចិត្ត២ដងក្នុងថ្ងៃខួបកំណើត និងក្នុងពេលនាងច្រៀងកាលពីល្ងាចថ្ងៃទី១៥ កក្កដា នៅទូរទស្សន៍អាសុីអាគ្នេយ៍គឺជារឿងស្នេហា ដោយលោកប្រាប់ថាគ្រាន់តែដើម្បីអោយតារាចម្រៀងម្នាក់ដែលលោករាប់អានសប្បាយចិត្ត។ មិនខុសគ្នាដែរភាគីខាងសោភា ទេពីឯណោះវិញ ក៍ប្រកែកផងដែរថានោះគ្រាន់ជាកាបង្កើនមិត្តភាព ក្រោយពេលលោកពន្លឺ និងនាង ឈប់មានការយល់ច្រលំដែលនាំអោយនាង និងលោកទាក់ពាក្យសម្ដីជាមួយគ្នា ក្នុងការបញ្ចេញយោបល់ខ្វែងគ្នាលើហ្វេសប៑ុក។ យ៉ាងណាមិញនាងសារភាពថា ពិតជាដាច់គ្នាទាំងស្រុងជាមួយសង្សារចាស់មែន បន្ទាប់ពីតារាចម្រៀងម្នាក់នោះ និងនាង មានរឿងជាច្រើនមិនចុះសម្រុងគ្នាក្រោយពីស្រលាញ់គ្នាបានរយៈពេលខ្លី៕
មតិយោបល់