ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបពីតូចរបស់ ទេព បូព្រឹក្ស ជាង៣០សន្លឹក ឃើញហើយចង់សើច!

ក្នុងចំណោមតារាចម្រៀងល្បីឈ្មោះ គេចាត់ទុកថាតារាចម្រៀងវ័យក្មេង នាង ទេព បូព្រឹក្ស រក្សាទុកបាននូវអតីតកាលចាស់ៗបានល្អជាងគេ។ នាងបានទាំងបង្អួតរូបថតកាលពីកុមារភាពជាច្រើនសន្លឹក ដែលអ្នកគាំទ្ររបស់នាងគ្រាន់តែឃើញហើយក៏លាន់មាត់គួរឲ្យគ្រឺតនោះផងដែរ។

ផ្អែកតាមរូបថតពីកុមារភាពរបស់នាង គឺបានបង្ហាញថាទេព បូព្រឹក្ស មានទេពកោសល្យសិល្ប:តាំងពីមិនទាន់ដឹងក្ដី ជាពិសេសនៅពេលនាងបញ្ចេញទឹកមុខ និងកាយវិការគួរឲ្យក្រឺតក្នាញ់។ គ្រប់សន្លឹកដែលបានស្ដែងឡើង សុទ្ធតែធ្វើឲ្យអ្នកគាំទប់ការសរសើរមិនបាន ជាពិសេសនៅពេលនាងបង្ហោះរូបសន្លឹកដែលមានកាយវិការមិនចាញ់តារាតាំងពីពេលនាងនៅតូចនៅឡើយ។ ទេព បូព្រឹក្ស បានប្រកាសក្រោយពេលបង្ហោះ រូបពីក្មេងដែលបានរក្សាទុកនេះ គឺតាំងពីនាងនៅក្មេង ហើយបណ្ដាលមកពីនាងចង់រំលឹកអតីតកាលកាលពីនាងមិនទាន់ស្គាល់ថាអ្វីទៅជាសិល្ប: ទើបនាងប្រមូលយករូបថតទាំងនោះមកបង្ហោះឲ្យអ្នកគាំទ្របានឃើញ។

នាងបង្ហាញអារម្មណ៍អស់សំណើចមិនខុសគ្នានោះទេ នៅពេលបានឃើញមុខមាត់កាលពីក្មេងរបស់នាង ហើយនាងក៏ចាត់ទុកថានោះគឺជារូបថតដែលធ្វើឲ្យនាងឃើញហើយសប្បាយចិត្ត និងចាត់ទុកថាជារូបភាពកម្រ ដែលនាងត្រូវតែបន្តថែរក្សាផងដែរ។

អ្នកគាំទ្រជាច្រើនបានសរសើរថារូបពីកុមារភាពរបស់នាងគួរឲ្យស្រលាញ់។ ម្នាក់ៗបានទាំងលាន់មាត់ថា នាងពីក្មេងចូលចិត្តកាច់ស្ទីល និងរាំរែកដូចក្នងរូបខ្លះៗអ៊ីចឹង ទើបនាងអាចសម្រេចគោលដៅធ្វើជាតារាចម្រៀងនៅក្នុងពេលនេះ។

ចង់ដឹងថារូបពីកុមារភាពរបស់នាង ឃើញហើយគួរឲ្យក្រឺតប៉ុណ្ណា តោះមើលទាំងអស់គ្នា៖

មតិយោបល់