ព័ត៌មានកីឡា

Arsenal យកឈ្នះ Bayern Munich ដោយបាល់ ១១ម៉ែត្រ ៣-២ (វីដេអូ)

Arsenal ពិតជាធ្វើនូវរឿង ដែលមិនគួរឲ្យនឹកស្មានដល់ឡើយ ចំពោះអ្នកគាំទ្រ របស់ពួកគេ ដោយការរកគ្រាប់បាល់ តាមស្មើបានសម្រេចនៅក្នុងចុងម៉ោងបន្ថែម នៃតង់ទី២។

ក្រុម Bayern Munich បានរកគ្រាប់បាល់នាំមុខមុនតាំងតែពីនាទីទី ៩មកម្លេះ ដោយការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Robert Lewandowski ដែលធ្វើឲ្យបញ្ចប់ការប្រកួតតង់ទី១ Bayern Munich នាំមុខមុន ១-០ ។ យ៉ាងណាវិញឈានចូលដល់តង់ទី២ ក្រុមទាំង២ បានធ្វើការវាយសម្រុកទៅវិញទៅមក ក៍ប៉ុន្តែ នៅតែមិនអាចធ្វើអ្វីគ្នាបាន រហូតដល់ចុងម៉ោង នៃការបន្ថែមម៉ោងបង្រ្គប់តង់ទី២ ទៅហើយនោះ កីឡាករ Iwobi របស់ Arsenal រកបាន១គ្រាប់តាមស្មើយ៉ាងអស្ចារ្យ លើក្រុម Bayern Munich ។

ដូច្នេះហើយ ឈានដល់ ការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ក្រុម Arsenal បានយកឈ្នះ ក្នុងលទ្ធផល ៣-២ លើក្រុម Bayern Munich ។

តោះមកមើលវីដេអូ ការប្រកួតរវាងក្រុម Arsenal និង Bayern Munich នៅក្នុងប្រទេសចិន ខាងក្រោមនេះ៖

//www.youtube.com/watch?v=LhUNm7jDS0Y

មតិយោបល់