កាលល្ងាចថ្ងៃទី១៩ ខែកក្កដា ម្ចាស់បទ “ទាល់តែយូរ ទើបស៊ីអូនបាន” កញ្ញា ច័ន្ទ ម៉ាលីស ត្រូវគេឃើញតែងខ្លួនមិនចាញ់រាជនីនោះទេ ក្នុងពិធីឡើងផ្ទះថ្មីស្ថិតនៅភូមិព្រៃមាស ក្នុងឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ពិធីរបស់នាងមានភ្ញៀវចូលរួមប្រមាណជា៥០០នាក់ ដោយក្នុងនោះក៏មានវត្តមានពិធីករ តារាចម្រៀងល្បីៗ និងក្រុមកំប្លែងយ៉េយ៉េទៅក្រឡុកដល់ទីនោះផងដែរ។
ច័ន្ទ ម៉ាលីស និយាយថាផ្ទះដែលឡើងសម្ពោធនេះ ជាផ្ទះដែលបានសាងសង់មួយចំហៀងម្នាក់នឹងភោជនីយដ្ឋានរបស់នាង ដែលឪពុកម្ដាយបានប្រគល់ឲ្យមើលខុសត្រូវកាលពីថ្ងៃខួបកំណើតនោះ។ ផ្ទះនេះត្រូវគេឃើញ នាងចេញមុខអញ្ជើញភ្ញៀវ ដោយនាងក៏បានចេញមុខក្នុងនាមជាម្ចាស់ពិធីច្រើនជាងសមាជិកផ្សេងទៀតនៅក្នុងគ្រួសាររបស់នាងផង។ នាងអះអាងថាផ្ទះនោះជាផ្ទះរួម តែនាងគឺជាកូនស្រីម្នាក់ដែលមានសិទ្ធិគ្រប់យ៉ាងក្នុងការរស់នៅ ទើបនាងឈរឈ្មោះជាអ្នកអញ្ជើញភ្ញៀវ ដោយបានទាំងអញ្ជើញតារាឲ្យទៅច្រៀងរាំឡើងផ្អើលនៅក្នុងពិធីនោះផង។ យ៉ាងណាមិញ នាងថា ប្រហែលជាត្រូវឡើងចុះទៅរស់នៅផ្ទះថ្មីនោះ មិនបានញឹកនោះទេ ដោយសារតែនាងទើបនឹងបានបើកសាឡននៅម្ដុំទល់មុខហាងកាត់ដេរប៉ារ៉ាឌីទួលទំពូង ដែលតម្រូវឲ្យនាងត្រូវមើលការខុសត្រូវ។ មកទល់ពេលនេះនាងត្រូវចែកពេលទៅមើលភោជនីយដ្ឋាននៅខេត្តព្រៃវែងផង និងនៅភ្នំពេញផង។ អីចឹងហើយទើបនាងមិនទាន់មានពេលផលិតបទចម្រៀងថ្មីៗផ្ទាល់ខ្លួន បន្ទាប់ពីបានដើរចេញពីផលិតកម្មBN។ នាងនឹងប្រកាន់ជំហរឈោងចាប់អាជីពសិល្បៈឲ្យទទួលជោគជ័យទន្ទឹមនឹងការងាមុខជំនួញ ជាពិសេសគឺអាជីពច្រៀងប្រចាំផលិតកម្មនាពេលខាងមុខ។ នាងថាហេតុផលមិនទាន់ចង់ចូលផលិតកម្មណាមួយ គឺដោយសារតែមិនទាន់រួចដៃពីហាងដល់ទៅ២ និងផ្ទះថ្មីដែលទើបឡើងសម្ពោធ។ ប៉ុន្តែក្នុងពេលខាងមុខ បើទោះមិនទាន់ចូលក្នុងផលិតកម្ម ក៏បញ្ចេញបទចម្រៀងថ្មីៗ ក្រោមការផលិតផ្ទាល់ខ្លួនរបស់នាងផងដែរ៕
មតិយោបល់