ព័ត៌មានកីឡា

Paris Saint Germain បានត្រឹមយកឈ្នះ Roma ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី

ក្រុម Paris Saint Germain ហាក់ដូចលេង មិនសូវបានល្អឡើយ បើទោះបីជាឈ្នះក្រុម Roma ដោយបាល់ ១១ម៉ែត្រក៍ដោយ ក្រោយពីបញ្ចប់ការប្រកួត ៩០នាទី ១-១។

ការបង្ហាញខ្លួន ក្នុងពាន International Champion Cup បើកឆាកនេះ ក្រុមអ្នកមសនបារាំង PSG ដូចជាមិនបង្ហាញនូវទម្រង់លេងអស្ចារ្យសោះ បើទោះបីជា Dani Alves មានវត្តមានក៍ដោយ។ ក្រុមទាំង២ បានត្រឹមតែ ១-១ ប៉ុណ្ណោះ ក្នុងការប្រកួតនេះ ខណះក្រុម Paris Saint Germain រកបាន១គ្រាប់មុន តាំងពីនាទីទី ៣៦ ដោយកីឡាករ Marquinhos ដែលធ្វើឲ្យ PSG នាំមុខ ១គ្រាប់ក្នុងតង់ទី១។ យ៉ាងណាក៍ដោយ ឈានចូលដល់តង់ទី២ ក្រុម AS Roma ធ្វើបានយ៉ាងល្អវិញ ក្រោយពីអាចរកគ្រាប់បាល់តាមស្មើ នៅនាទីទី ៦១ ដោយកីឡាករ Sadiq ស្របពេលដែលក្រុមទាំង២ ព្យាយាមវាយបកគ្នាយ៉ាងខ្លាំង ទៅវិញទៅមក តែមិនអាចធ្វើអ្វីគ្នាបានឡើយ។

ដូច្នេះហើយ ក្រុមទាំង២ ឈានដល់ការស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្តី ដោយក្រុម Paris Saint Germain បានយកឈ្នះ ក្នុងលទ្ធផល ៥-៣ ។

តោះមកទស្សនា ការប្រកួតរវាងក្រុម PSG និង Roma ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=A5g9dEhkiko

មតិយោបល់