ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល! បវរកញ្ញាឯកចក្រវាលថៃឆ្នាំ២០២០ ប្រកាសឆ្លងកូវីដ១៩

(ថៃ)៖ បវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២០ កញ្ញាAmanda Abdam បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដោយបង្កជាការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងសង្គមសិល្ប:ថៃតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីវិជ្ជមានកូវីដ១៩ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០ កញ្ញាAmanda បានប្រញាប់ប្រញាល់ទម្លាយព័ត៌មាន ដោយបានប្រកាសថានាងមានអាការ:ឈឺបំពង់កបន្តិច មុនពេលបានឆ្លងកាត់ការធ្វើតេស្ត RT-PCR ពិនិត្យកូវីដ ដែលនឹកស្មានមិនដល់់ថាជាខ្លួនកើតមានកូវីដ១៩បែបនេះ

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកញ្ញា Amanda កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណ:ការងារនៅក្នុងវិស័យសិល្បៈរបស់នាងត្រូវផ្អាកទាំងស្រុង ស្របពេលដែលរឿងភាគដំបូងរបស់តារាស្រីរូបនេះ ជិតចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់