ព័ត៌មានកីឡា

៤០ លានផោន ដែល Man Utd ត្រៀមសម្រាប់ទិញ Renato Sanchez ពីក្រុម Bayern Munich

ការនាំយក Lukaku មកកាន់ក្លិបនៅមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ បីសាចក្រហម Manchester United ដែលលោក នៅមានមហិច្ចតា បន្តចង់បានកីឡាករបន្ថែមទៀត។

បើតាម Daily Star បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ប្រមាណជា ៤០លានផោន ដើម្បីទិញយក Renato Sanchez ពីក្រុម Bayern Munich ។ ការប៉ុនប៉ង នាំយក Sanchez នេះដែរ មិនមែនជាលើកដំបូងឡើយ សម្រាប់ Man Utd ព្រោះថាលោក Jose Mourinho បានចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើវ័យ ១៩ឆ្នាំរូបនេះ តាំងពី Euro ២០១៦ មកម្លេះ ឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់។

Renato Sanchez បានផ្លាស់មកកាន់ Bayern Munich ពីក្រុម Benfica ក្នុងតម្លៃ ៣០លានផោន កាលពីរដូវកាលមុន ហើយនៅក្នុងរដូវកាលថ្មីនេះផងដែរ ក្រុម Bayern Munich មានបំណងលក់ កីឡាករវ័យក្មេងរូបនេះ មកឲ្យ Man Utd វិញ ក្នុងតម្លៃ ៤០លានផោន ខណៈបីសាចក្រហម មិនទាន់ប្រតិកម្ម នឹងតម្លៃនេះឡើយ។

ដូច្នេះហើយ តាមរយៈ ភាពរលូន នាពេលបច្ចុប្បន្ននេះ អាចបញ្ជាក់បានថា ក្រុមបីសាចក្រហម Manchester United នឹងទទួលបានខ្សែបម្រើ Renato Sanchez ពីក្រុម Bayern Munich ក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃ ៤០លានផោន នៃការចរចារ។

មតិយោបល់