ព្រះសីហនុៈ បុរសម្នាក់ បានរងរបួសយ៉ាងដំណំ បន្ទាប់ពីបើករថយន្ដហាយឡិនឌ័រមួយគ្រឿង រេចង្កូតធ្លាក់ចេញពីផ្លូវជាតិ ចូលព្រៃ ដោយខ្លួនឯង កាលពីវេលាម៉ោង៦៖០៥នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦-១៥៧ ស្ថិតនៅភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
អាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០១ បានឲ្យដឹងថា រងគ្រោះមានឈ្មោះ លី រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរក្រុមហ៊ុនចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ បានជិះរថយន្តតែម្នាក់ឯងមិនមានគ្នីគ្នាជិះជាមួយនោះទេ។
អាវុធហត្ថបានបន្ដថា ក្រោយកើតហេតុភ្លាម ជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថ ជួយសង្គ្រោះដោយនាំគ្នាជួយសែងចេញពីរថយន្តគ្រោះថ្នាក់ មកដាក់រថយយន្តសង្គ្រោះបន្ទាន់របស់អាវុធហត្ថដឹកយកទៅគ្លីនិកឯកជនវាលរេញ។ ដោយឡែក រថយន្តជនរងគ្រោះបានប្រគល់ឲ្យនគរបាលយកទៅរក្សាទុក៕
មតិយោបល់