ក្រុមអ្នកតាមដានបាល់ទាត់ដែលគេហៅថា Football Manager បានទោះទាយថានៅរដូវកាលនេះក្រុម Real Madrid នឹងអាចការពារតំណែងជើងឯករបស់គេបាន ដោយឈ្នះ Bayern Munich នៅវគ្គផ្ដាច់ព្រ័ត្រ។
មុនការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយចាប់ផ្ដើមនៅយប់នេះ Football Manager បានធ្វើការទោះទាយលទ្ធផលរួចទៅហើយដោយក្រុម Real Madrid នឹងអាចយកឈ្នះ Napoli បាន ហើយបន្ដទៅប៉ះជាមួយក្រុម Leicester City មុនទៅប៉ះជាមួយក្រុម Atletico Madrid វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយឈ្នះនឹងបន្តឈ្នះក្រុមរួមទីក្រុងនេះទៀត ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ខណៈដែល Bayern Munich វិញ ដំណើរផ្លូវរបស់ពួកគេគឺស៊ីក្រុម Arsenal នៅវគ្គ១៦ក្រុមនេះ ហើយបន្ដទៅស៊ីក្រុម Dortmund នៅវគ្គ៨ក្រុមចុងក្រោយ មុនឡើងទៅយកឈ្នះក្រុម Barcelona នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយឡើងទៅប៉ះក្រុម Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League តែម្ដង។
ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Real Madrid នឹងយកឈ្នះក្រុម Bayern Munich បានទៀត ដោយពួកគេនឹងលេងស្មើគ្នា២-២ ឈានចូលវគ្គទាត់បាល់ប៉េណាល់ទី ហើយ Real ឈ្នះដោយបាល់នេះឯង។
ខាងក្រោមនេះជាលទ្ធផលដែល Football Manger ទោះទាយ៖
មតិយោបល់