ព័ត៌មានសិល្បៈ និងកម្សាន្ត

ការប្រគំតន្ត្រីសប្បុរធម៌ធំមួយ ប្រកាសជួយមន្ទីរពេទ្យគន្ធបុប្ផា និងតារាទុរគត

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន The Elite Asia Advertising បានបានអះអាងថាក្រុមហ៊ុននឹងធ្វើការប្រគំតន្ត្រីធំមួយក្នុងពេលដ៏ខ្លីនេះ ដើម្បីជួយដល់សិល្បករចាស់ជរា ទុរគតជន និងមន្ទីរពេទ្យគន្ធបុប្ផា។ ចំណូលដែលចំណេញពីព្រឹត្តិការណ៍នេះរហូតដល់៦០ភាគរយ នឹងត្រូវប្រើសម្រាប់ជាប្រយោជន៍ដល់គម្រោងសង្គមមួយនេះ ខណៈដែលការប្រគំតន្ត្រីទាំងមូលក៏នឹងធ្វើរហូតដល់១០ខេត្តក្រុង និងមានរយៈពេលច្រើនថ្ងៃ ដើម្បីជាប្រយោជន៍អោយកាន់តែច្រើនដល់សង្គម និងកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

លោក សុខ សន្យា ប្រធានគម្រោងមួយនេះ ដែលធ្លាប់ដឹកនាំការប្រគំតន្ត្រីស្វែងរកមូលនិធិជួយដល់សង្គមច្រើនលើកមកហើយ បានអះអាងថា លោកថាដើម្បីជាប្រយោជន៍ដល់សង្គម លោកនឹងផ្ដើមធ្វើការប្រគំតន្ត្រីសប្បុរសធម៌ជាថ្មីម្ដងទៀតដោយចាប់ដំណើរក្នុងខែកញ្ញាខាងមុខនេះ ដោយលោករំពឹងថាការប្រគំតន្ត្រីដែលលោករំលេចឡើងនឹងទទួលបានថវិកាច្រើនដូចគ្នានឹងការប្រគំតន្ត្រីមុនៗ ដើម្បីជួយដល់សង្គម។

លោកថាចំណូលដែលចំណេញពីការប្រគំតន្ត្រីនេះ នឹងក្លាយជាមូលនិធិជូនដល់សិល្បករចាស់ជរា ទុរគតជន ព្រមទាំងមន្ទីរពេទ្យ «គន្ធបុប្ផា»រហូតដល់៦០ភាគនៃចំណេញសរុប ដែលលោកយល់តួលេខនៃប្រាក់ចំណូលក៏មិនតិចនោះដែរទម្រាំតែការប្រគំតន្ត្រីត្រូវបញ្ចប់។ លោកប្រកាសបញ្ចេញតួលេខនោះអោយមានតុល្យភាពក្រោយការប្រគំតន្ត្រីបញ្ចប់មួយលើកៗ ដោយលោកប្រកាសថាដៃគូសហការរបស់លោកគឺសុទ្ធតែមានភាពច្បាស់លាស់ និងមិនអាចបន្លំតួលេខប្រាក់ចំណេញណាមួយបាន។

លោកទទូចអោយតារាសិល្បៈផ្ដល់ការសហការដោយតាមគម្រោងលោកនឹងស្នើសុំការចាប់ដៃជាមួយគ្រួសារតារាកម្ពុជា ដើម្បីអោយការប្រគំតន្ត្រីមួយទទួលបានផលប្រយោជន៍មួយយ៉ាងធំក្រោយពេលបញ្ចប់។

លោក សុខ សន្យា បានអះអាងថា ការប្រគំតន្ត្រីនេះលោករំពឹងទទួលបានផលចំណេញច្រើនគួរសម ដោយសម្អាងថាលោកមានការដៃគូគាំទ្រ និងក្រុមហ៊ុនសហការដែលទ្រទ្រង់កម្មវិធីមួយនេះបាន។ លោករំពឹងថាសិល្បករ-សិល្បការិនីល្បីៗជាច្រើន មានដូចជា តារាសម្ដែង តារាចម្រៀង តារាកំប្លែង និងក្រុមកំប្លែង ជាដើម នឹងរំលេចខ្លួនធ្វើអោយព្រឹត្តិការណ៍មួយនេះក្លាយជាការប្រគំតន្រ្តីទ្រង់ទ្រាយធំ ដើម្បីអោយការប្រគំតន្ត្រីនៅតាមខេត្តក្រុងផ្សេងៗ ទទួលបានមូលនិធិក្នុងចំនួនច្រើនជួយដល់សិល្បករ-សិល្បការិនីចាស់ៗ ពិសេសអ្នកបាត់បង់សមត្ថភាពសិល្បៈ រួមមានជនចាស់ជរា ក្មេងកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីនេះ គម្រោងរៀបចំឡើង១០ទីតាំងផ្សេងៗគ្នា ដោយការចាប់ផ្ដើម នឹងចាប់ពីដើមខែ៨តទៅ ខណៈដែលមួយទីតាំងនឹងមានការប្រគំតន្ត្រីចំនួន២យប់ជាប់គ្នា ក្រោមវត្តមានតារាចម្រៀងល្បីៗ តារាកំប្លែង ពិធីក-ពិធីការិនី នឹងឈុតឆាកពិសេសៗ ជាច្រើនទៀត ដើម្បីឲ្យអ្នកទស្សនាកម្សាន្តសប្បាយ។ លោកថាកម្មវិធីនេះ មិនមានការតាំងពិពណ៌នោះទេ ប៉ុន្តែកម្មវិធីនឹងបើកការទទួលស្ពុនស័រពីសំណាក់ក្រុមហ៊ុនតូចធំ ដោយលោកប្រកាសថាក្រុមហ៊ុនដែលចូលរួមក្នុងវេទិកានេះ គឺស្មើនាងជួយទ្រទ្រង់ដល់កម្មវិធីសង្គមដែលលោកបានប្រកាសឡើងខាងលើ៕

មតិយោបល់