ភ្នំពេញៈ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់ Post News ឲ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែសីហា នេះថា «រឿងផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន៣ គឺមិនមានពិតនោះទេ ព្រោះមិនទាន់មានលិខិតបទដ្ឋានគតិយុត្តិណាមួយដែលសម្រេចថា មានការដោះដូរ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ , មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ និង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង នោះទេ»។
លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ប្រាប់ Post News បន្ថែមថា «ប្រសិនបើមានលិខិតផ្ទេរតំណែងមេបញ្ជាការកងរាជអាវុធហត្ថណាមួយនោះ លោកនឹងបញ្ជាក់ជូនសាធារណៈជន ឲ្យបានជ្រាបជាក់ជាមិនខាន!» ៕
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
មតិយោបល់