ព្រៃវែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសជាប្តីម្នាក់មានជំងឺសសៃប្រសាទប្រចាំកាយ បានទាញពូថៅកាប់សំពងលើប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាប្តីខាងលើនេះមានឈ្មោះ យ៉េត យ៉ិត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បានយកពូថៅវាយនិងកាប់ទៅលើប្រពន្ធឈ្មោះ រី លក្ខិណា អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិព្រៃអំពៅ ឃុំព្រៃទទឹង ស្រុកមេសាង ចំក្បាលផ្នែកខាងក្រោយចំនួនបីពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ភ្លាមៗនោះជនបង្កជាប្តីត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង ដើម្បីនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់