ព័ត៌មានសិល្បៈ និងកម្សាន្ត

ជេត បូរី ចោលការងារជំនួញកន្ទ្រាក់យកការសម្ដែង

ភ្នំពេញៈ គ្មានអ្នកណាមិនដឹងនោះទេថា លោក ជេត បូរី គឺជាពាណិជ្ជករ ដែលមានមុខមាត់ម្នាក់ នៅក្នុងពិភពជំនួញ។ លោក គឺជាអ្នកបោះដុំគ្រឿងសំណង់ដ៏ធំមួយនៅម្ដុំថ្លឹងឡានទី២ ផ្លូវសូឡា។ ប៉ុន្តែដើម្បីសិល្បៈ គេឃើញបុរសរូបនេះ ទម្លាក់ចោលមុខជំនួញ ហើយទទួលយកការសម្ដែងយ៉ាងសស្រាក់សស្រាំនាពេលចុងក្រោយ។

ប្រមាណកន្លះឆ្នាំចុងក្រោយនេះ គេចាប់អារម្មណ៍ថា តារាសម្ដែងលោក ជេត បូរី ទទួលបានការងារសម្ដែងគគ្រឹកគគ្រេងគួរឲ្យកត់សម្គាល់ ដោយអាចសឹងនឹងបានប្រជែងតំណែងរបស់តារាជើងចាស់ជារៀមច្បងមួយចំនួននោះផង។ យ៉ាងណាមិញ លោកថា មិនទាន់ទទួលបានកម្រៃខ្លួនខ្ពស់ពីការថតសម្ដែងនៅឡើយទេ បើទោះជារឿងថ្មីៗ និងបទចម្រៀងថ្មីៗ ភាគច្រើន ត្រូវផលិតករចាប់អារម្មណ៍ផ្ដល់ឱកាសឲ្យលោកសម្ដែងជាតួឪពុកលេចធ្លោ។

លោក ជេត បូរី និយាយថា នេះទំនងជាហេតុផលដែលខាងផលិតករចូលចិត្តយកលោកធ្វើជាតួសម្ដែង ក្នុងពេលដែលលោកក៏ទទួលបានបទពិសោធន៍កាន់តែច្រើនក្នុងការសម្ដែង មិនមានលក្ខណៈឆ្គាំឆ្គងដូចមុន។ លោកថា ខ្លួនគ្រាន់តែជាអ្នកប្រកបអាជីវកម្មម្នាក់ប៉ុណ្ណោះ ហើយដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយតារាសម្ដែងមួយចំនួន និងផលិតករមួយចំនួន ទើបមានឱកាសបានចូលសម្ដែង។

ទោះជាយ៉ាងណា លោកតារាសម្ដែងរូបនេះថា នឹងចាប់អាជីពនេះឲ្យទទួលបានជោគជ័យ បើទោះជាថវិកាដែលទទួលបាន គឺតិចតួច មិនសមនឹងចំណូល ដែលលោករកបានពីការបើកបោះដុំសម្ភារសំណង់នោះក៏ដោយ។ លោកសារភាពថា ការសម្ដែងបានត្រឹមតែធ្វើឲ្យលោករវល់រកពេលគិតគូររឿងជំនួញមិនចង់បានប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីប្រាក់ចំណូលវិញ គឺមិនបាច់និយាយតែម្ដង។ ប៉ុន្តែលោកថា ខ្លួនស្រឡាញ់ និងចង់កសាងកេរ្តិ៍ឈ្មោះនៅក្នុងវិថីនេះ ទើបបន្តធីបចោលមុខជំនួញឲ្យកូនក្មួយចាត់ចែងរាល់ពេលចុះថតទាន់ផលិតករចាប់អារម្មណ៍។

ក្នុងរយៈពេលនេះ គេឃើញលោក ជេត បូរី ហាក់កំពុងមានមុខមានមាត់យ៉ាងសកម្មក្នុងរឿង «ឃុនហ្លួងព្រះស្ដេចកន» រឿង «វិថីនារី» រឿង «ចាប៉ីនាគឆ្លងភព» និងរឿងជាច្រើនទៀត ដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍៕

photo_2016-05-31_11-53-15photo_2016-05-31_11-53-17photo_2016-05-31_11-53-20photo_2016-05-31_11-53-24photo_2016-05-31_11-53-29photo_2016-05-31_11-53-31photo_2016-05-31_11-53-33photo_2016-05-31_11-53-35photo_2016-05-31_11-53-36photo_2016-05-31_11-53-38photo_2016-05-31_11-53-39photo_2016-05-31_11-53-41photo_2016-05-31_11-53-44photo_2016-05-31_11-53-49photo_2016-05-31_11-53-51photo_2016-05-31_11-53-53photo_2016-05-31_11-53-55photo_2016-05-31_11-53-58photo_2016-05-31_11-54-00photo_2016-05-31_11-54-01photo_2016-05-31_11-54-10

មតិយោបល់