ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៃ សុគន្ធ ក្រោយប្រកាសឈប់ទើស ស្រាប់តែបង្ហោះសារស្ថាបនា ចន ច័ន្ទលក្ខិណា

នៅប៉ុន្មាននាទីមុននេះ លោក ម៉ៃ សុគន្ធ ដែលទើបប្រកាសនឹងឈប់រិះគន់តារាសិល្បៈដូចគ្នា ស្រាប់តែបង្ហោះសារយ៉ាងវែងអន្លាយ ជុំវិញរឿងរ៉ាវដែលបានកើតឡើងលើអ្នកនាង ចន ច័ន្ទលក្ខិណា។ យ៉ាងណាមិញ លោកមិនចាត់ទុកថា ការបង្ហោះរបស់ខ្លួនគឺជាការរិះគន់នោះទេ ដោយលោកនិយាយថា អ្វីដែលបានលើកឡើង គឺគ្រាន់តែដើម្បីស្ថាបនា ក្នុងនាមជាតារាមួយរូប ដែលមិនចង់អោយប្រធានសមាគមមួយរូបរងការរិះគន់ប៉ុណ្ណោះ។

លោកបានសរសេរថា «ក្នុងនាមខ្ញុំជាសិល្បៈករមួយរូប និងជាទស្សនិជនតែងតែគាំទ្រ និងស្រឡាញ់សមាគមសិល្បៈករខ្មែរ ដែលមានឆន្ទះប្រមូលសិល្បៈ មករួបរួមគ្នាស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមកដូចជាបងប្អូន ខ្ញុំកត់សំគាល់ឃើញថាអ្នកស្រី ចន ចន្ទលក្ខិណា ក្រោយបានឡើងតំណែងជាប្រធានសមាគមសិល្បៈខ្មែរ ហាក់ដូចជាសំបូររឿងអាស្រូវហួសពីការស្មាន ម្តងរឿងគ្រួសារ ម្តងរឿងប្រើកំហឹងទប់ទល់និងកំហល់ ដែលខុសឆ្ងាយអំពីប្រធានជំនាន់មុនៗ ជាក់ស្តែងក្រៅពីប្រកាសប្តឹងអ្នកនេះ ប្តឹងអ្នកនោះ ក្រៅពីជេរទៅកាន់អ្ននរិះគន់ អ្នកនាងហាក់ដូចជាមិនញញើតទៅនឹងការរិះគន់ 😂😂តើគួរដែរទេជាប្រធានសមាគមសិល្បៈមួយរូប សំបូរទៅដោយរឿងអាស្រូវ ក្នុងបណ្តាញសង្គមហើយក្នុងពេលនេះ អ្នកនាងហាក់ដូចជាមិនចង់បញ្ចប់បញ្ហានោះអោយស្ងប់ស្តាត់ដោយសន្តិវិធី ដើម្បីផ្តល់តំលៃដល់អ្នកសិល្បៈទូទៅ ហើយរឿងអស់ពីប្តីចេញប្រពន្ធ អស់ពីប្រពន្ធចេញប្តី ចឹងសុំសួរថាតំលៃអ្នកសិល្បៈ ក្រោមកណ្តាប់ដៃគាត់តើទៅជាយ៉ាងណា បើអ្នកនាងនិងស្វាមីចេះតែបង្កនូវពត៌មានផ្សេងតបដោយកំហឹង ម្តងជាពីរមិនទទួលការរិះគន់ ដើម្បីស្ថាបនា 😬😬សួរថា អ្នកសិល្បៈនៅក្រោមស្លាកសមាគមសិល្បៈខ្មែរ មានកិត្តិយស មានតំលៃ មានការគោរពទេ បើប្រធានយើងធ្វើឥរិយាបទបែបហ្នឹង (ប្រើសុទ្ធតែសំដី ឆ្កែឆ្មារ ហ្អែង អញ កំសាក ក្លាហាន លើបណ្តាញសង្គមទោះជាខឹង ច្រឡោតក៏ដោយក្នុងនាមយើងជាប្រធាន ជាឪពុកម្តាយ ក៏គួរយល់ថា ខ្លួនឯងជាប្រធាន មិនគួរណានឹងធ្វើនូវគំរូអាក្រក់ អវិជ្ជមានដល់សិល្បៈប្អូនៗជំនាន់ក្រោយទេ ព្រោះថាប្អូនជំនាន់ក្រោយច្រើនរយច្រើនពាន់នាក់ណាស់ ដែលសង្ឃឹមទៅលើប្រធានសមាគម តែបើប្រធានស្អុយ ជាបុគ្គលដែលមហាជនជេរប្រមាថគ្រប់ទិសទី សួរថាសមាគមគួរតែបន្តទង្វើបែបនេះទៀតទេ😭 ខ្ញុំមិនកាន់ជើងខាងភាគីគូជម្លោះណាមួយទេ តែបើគាត់មិនទៅរុកគួនគេ😱ដុតភ្លើងដែលរលត់ទៅហើយ 🔥🔥ឆ្កឹះដំបៅគេមុន តើសួរថាជាប្រធានសមាគមមួយរូបមិនគិតធ្វើការរិះរកវិធីស្តារមុខមាត់សិល្បៈ ចេះតែឆ្កឹះដំបៅអ្នកនេះអ្នកនោះ ដល់ពេលគេតបតតាំងយកភាពជេរប្រមាថមកដោះស្រាយ ដោយមិនគិតរកវិធីត្រជាក់មកដោះស្រាយ ហើយមិនគិតមុខមាត់ខ្លួនជាប្រធានសមាគម ជាបុគ្គលសាធារណៈ ទូទៅប្រទេសទទួលស្គាល់ ហើយចុងក្រោយក្នុងនាមជាប្រធានបើមានបញ្ហាជំលោះរិះគន់ យើងគួរណាធ្វើការបកស្រាយដោយសន្តិវិធី យើងមិនមែនទៅជេរប្រមាថតបតដោយសំដីអសុរស ទៅកាន់គូជំលោះ បន្តាក់គ្នាដូចខ្យងក្តក់ចឹងទេ តើសិល្បៈគ្រប់រូបគួរបន្តទេ បើគេមើលងាយប្រធានរបស់យើង ដោយទង្វើអវិជ្ជមានបែបនេះ (គួរតែអោយតំលៃខ្លួនឯង ក៏ដូចជាសិល្បៈជំនាន់ក្រោយ ដែលរំពឹងនិងសង្ឃឹមលើខ្លួនអ្នកផង ) គួររឺមិនគួរ សូមអ្នកនាង និងស្វាមីយកមកពិចារណដោយគតិយុត្តិកុំប្រើកំហឹង និងក៏សូមអោយមហាជនពិចារណាផង ដោយក្តីអនុគ្រោះ”។

ពាក់ព័ន្ធនឹងបញ្ហានេះ គេមិនទាន់ឃើញសាមីខ្លួនប្រើបណ្ដាញហ្វេសប៑ុកធ្វើការតបតនោះទេ ប៉ុន្តែគេឃើញតារាមួយចំនួនចេញមុខការពារអ្នកនាង ចន ច័ន្ទលក្ខិណា៕

មតិយោបល់