ព័ត៌មានសិល្បៈ និងកម្សាន្ត

Yuko Oshima សមាជិក AKB48 កំពុងស្ថិត​ក្នុង​​ភាព​តានតឹង​

​ជប៉ុន​៖​អ្នកគាំទ្រ​ជា​ច្រើន​មាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ចុងក្រោយ​របស់​តារាចម្រៀង​សមាជិក​ក្រុម AKB48 នាង Yuko Oshima ។​
​ទំព័រ Japanese Oricon នៅ​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា សមាជិក AKB48 នាង Yuko Oshima គឺ​កំពុង​ស្ថិតនៅ​ស្ថានភាព​តានតឹង និង​អស់កំលាំង ។ ទំព័រ​ជាច្រើន​បាន​ចុះផ្សាយ​ថា នេះ​គឺជា​សញ្ញា​ធ្លាក់​ទឹកចិត្ត​។​

​ទំព័រ ខាងលើ​បាន​បន្តថា នាង Yuko Oshima លែង​មាន​ទំនុកចិត្ត និង ស្វាហាប់​ដូច​មុន ដោយ​ទឹកមុខ​របស់​នាង​ដូចជា​អស់កំលាំង ។​ម្យ៉ាងវិញទៀត​មនុស្ស​ជាច្រើន​ជឿជាក់ថា នាង​គឺ​កំពុង​បាក់​ទឹកចិត្ត ។ ជាក់ស្តែង​ព្រឹ្តត្តិការណ៍​កាលពី​ថ្ងៃ​ទី​៥ ខែ ធ្នូ កន្លងទៅនេះ នាង​បាន​លុបចោល​យ៉ាង​រហ័ស​ជាទីបំផុត ដោយសារ​តែ​កម្មវិធី​នេះ មិន​ធានា​នូវ​សុខភាព​របស់​នាង​។​

​ដោយឡែក​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ដែល​ផ្សាយ​ដោយ NHK គេ​សង្កេតឃើញថា Yuko គ្មាន​ភាពនឹនរ និង​ព្រលឹង​នៅ​ខ្លួន​ឡើយ ខណៈ​ដែល​ខ្លួន​នៅលើ​ឆាក​។​

​សារព័ត៌មាន​ជប៉ុន​បាន​និយាយថា ពេលនោះ នាង Yuko Oshima ដោយសារ​តែ​រវល់​នឹង​ការងារ​ថត​រឿង​ថ្មី ក្នុង​លក្ខណ្ឌ​នេះនាង និង​សមាជិក កំពុង​ផ្សារភ្ជាប់​លើកកម្ពស់​វិស័យ​ទេសចរណ៍ ហើយ​ការងារ​ទាំងនោះ​បាន​ផ្តល់​ភាព​តានតឹង​ដល់ Yuko Oshima ហើយក៏​ជា​សញ្ញា​ដែល​ធ្វើឲ្យ​នាង​ធ្លាក់​ទឹកចិត្ត​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima2_zpsbf46e030.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima1_zpsa9713af7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima4_zps11d295a6.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima5_zps3f2ce4e5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima6_zps7ec7e383.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/YukoOshima3_zps80250aed.jpg

មតិយោបល់