នៅលើបណ្ដាញហ្វេសប៊ុក តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងស្ទីល៣ឈុតបែបបុរាណដែលនាងបានបង្ហាញ។ ឈុតទាំង៣របស់នាង រួមមាន ឈុតរបាំអប្សរា ឈុតនាងកែវមនោរាហ៍ និងឈុតចុងក្រោយដែលនាងទើបបង្ហោះគឺ ឈុតក្ងោកប៉ៃលិន។
ទេព បូព្រឹក្ស បានអះអាងថា បើទោះជានាងជាសិល្បៈការិនីសម័យយុវវ័យ តែនាងនៅស្រឡាញ់ និងចង់អភិរក្សសម្លៀកបំពាក់បែបបុរាណទើបនាងបានតាក់តែងខ្លួនជាមួយនឹងឈុតទាំង៣។
នាងបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលឈុតទាំង៣របស់នាងត្រូវបសនអ្នកគាំទ្រកោតសរសើរ ដែលកាន់តែធ្វើឲ្យនាងមានកម្លាំងចិត្តទ្វេរដង ក្នុងការរៀបចំខ្លួនក្នុងទម្រង់បុរាណបែបនោះ។
នេះជាស្ទីលដែលនាងតែងឡើងដើម្បីបទចម្រៀងថ្មីមួយបទក្នុងពេលខាងមុខ។ នៅមិនទាន់ដឹងថាស្ទីលដែលនាងតាក់តែងនោះ ស្ថិតក្នុងចម្រៀងបទអ្វីនៅឡើយទេ ដោយគ្រាន់តែនាងប្រកាសថា MV មួយបទថ្មីរបស់នាង នឹងឃើញរូបភាពបែបបុរាណទាំងនេះ ដែលនាងបានហៅការប្ដូរស្ទីលនេះថា ជាការអភិរក្សសិល្បៈបុរាណក្នុងបទចម្រៀងសម័យរបស់ខ្លួន ដើម្បីឲ្យយអ្នកគាំទ្រនាងបានឃើញ៕
មតិយោបល់