បន្ទាយមានជ័យ៖ ដើម្បីផ្សព្វផ្សាយពីជីវិតពិតក៏ដូចជា ចង់បង្ហាញអោយប្រជាពលរដ្ឋកូរ៉េ និងបណ្តាប្រទេសដ៏ទៃ បានស្គាល់ពីពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ផ្ទួន ៗ ភ្នាក់ងារ Kotra បានសហការជាមួយទូរទស្សន៍កូរ៉េប៉ុស្តិ៍លេខ១ បាននាំតារាសម្តែងស្ត្រីរួមជាមួយនិងតារាវីដេអូរកម្ពុជាផលិតហ្គេម លើទីតាំងជនបទដែលមានទេសភាពស្រស់ត្រកាលនៅជាប់មាត់ស្ទឹងហើយក៏មានការចូលរួម ពីអ្នកភូមិឡោតេ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោក គិម ហ្យុងស៊ុន ស្ថាបនិកភ្នាក់ងារ Kotra(Korean trade investment promotion Agency) ថាហ្គេមនេះផលិតឡើង ដោយទូរទស្សន៍កូរ៉េបុស្ដិលេខ១ សហការជាមួយទូរទស្សន៍កម្ពុជា និងការសម្តែងពីតារាកូរ៉េ និងតារាកម្ពុជា ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីចាក់ផ្សាយនៅប្រទេសកូរ៉េ អោយក្រុមហ៊ុនធំ ៗជាច្រើនទៀតនៅលើពិភពលោក បានឃើញបានស្គាល់ពីកម្ពុជា ។ មូលហេតុដែលជ្រើសរើសយកភូមិឡោតេ នៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាទីតាំងផលិតហ្គេម នេះក៏ព្រោះតែទីតាំងនេះមានទេសភាពស្រស់ត្រកាល អមទៅដោយស្ទឹង បឹងបួរ ហើយម្យ៉ាងទៀតដោយសារតែកន្លងមក ក្រុមហ៊ុន Kotra ធ្លាប់បានយកទីតាំងឃុំនេះប្រារព្វទិវាបុណ្យចំបើង ហើយក៏ចង់បង្ហាញពី ការរងគ្រោះដោយទឹកជំនន់ជនលិចផ្ទួនៗ របស់ខេត្តនេះដើម្បីអោយបណ្តាក្រុមហ៊ុននានា ចូលរួមជាជំនួយសម្រាប់ពលរដ្ឋក្រីក្រ ឬពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ សម្រាប់ការថតហ្គេមនេះមានគំរោង៦ថ្ងៃ ចាប់ពីថ្ងៃទី២៦តទៅ ហើយតាមគំរោងសីល្បះទាំង២ត្រូវសម្តែងលេងជាមួយប្រជាពលរដ្ឋដោយរួមមានការលេងជាមួយចម្បើង លេងល្បែងប្រពៃណី អ៊ុំទូក និងល្បែងចាប់កូកជ្រូក ។ ដោយឡែកក៏ចង់បង្ហាញពីទិដ្ឋភាព ឬជីវិតពិតរបស់ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ រវាងតារាសម្តែងរបស់ខ្មែរ និងកូរ៉េផងដែរ ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ចលនាភូមិថ្មី ដែលជាចលនារបស់ប្រទេសកូរ៉េដល់កសិករកម្ពុជា បើចប់ពីធ្វើស្រែត្រូវធ្វើអ្វីផ្សេងទៀតកំអោយទំនេរ ។ កញ្ញា គិម ហ្យុង តារាសម្ដែង ជនជាតិកូរ៉េប្រចាំ KTV1សម្ដែងនូវភាពរីករាយនៅពេលដែលនាងជូបរឿងរាវ ក៍ដូចជាជីវភាព ដែលនាងមិនដែលបានឃើញនៅស្រុកកំនើតនាងនៅប្រទេសកូរ៉េព្រមទាំងថ្លែងអំណរគុណផងដែរ ដល់ការស្រឡាញ់រាប់អាន តារាសម្តែងកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងភូមិនេះតែម្ដង។ លោក ការ បញ្ញាសិទ្ធ បានអោយដឹងថា: លោកនិងដារាកម្ពុជារីករាយនិងចូលរួមសម្ដែង ជាមួយតារាកូរេ លោកមិនយកកំរៃអ្វីនោះទេ សំខាន់ បានចូលរួមរកជំនួយសប្បរស់ធរ មកផ្តល់ជួនពលរដ្ឋយើងពេលមានគ្រាលំបាក និងគ្រោះធម្មជាតិផ្សេងៗ ។លោក ឌូង ស៊ិន មេភូមិឡោតេ ក៏ដូចជាពលរដ្ឋដែលបានចូលរួមទស្សនា និងចូលរួមលេងហ្គេលជាមួយតារាកូរ៉េ និងតារាខ្មែរបានអោយដឹងថា វាជាលើកទីមួយហើយ ដែលពួកគាត់បានឃើញការសម្ដែងផ្ទាល់ភ្នែកទាំងតារា កម្ពុជានិងកូរ៉េ ហើយពួកគាត់សប្បាយរីករាយបំផុត នៅពេលដែលភូមិរបស់ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ មិនថែមតែប៉ុណ្ណោះ ការសម្តែងរបស់តារាទាំងពីប្រទេសបានឆ្លុះបញ្ចាំង ពីការស់នៅនិងផលប្រយោជន៍ ជាច្រើនពីការកែឆ្នៃចំបើង និងបង្ហាញអោយឃើញពីផលប្រយោជន៍ ដ៏ទៃទៀតនៅពេលដែលបញ្ចប់ពីធ្វើស្រែចម្ការ ដោយងាកកមធ្វើអ្វីផ្សេង ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់