ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រិមប្រិយ ផ្ដាច់ពាក្យប៉ុណ្ណាណី ម្ដាយទើបដឹងតាមព័ត៌មាន!

ផ្ទុយពីកូនស្រីភាគច្រើនដែលមានរឿងមិនល្អកើតឡើងរមែងតែងតែឲ្យម្ដាយ ឬអ្នកមានគុណបានដឹងមុនគេ សម្រាប់តារាកំប្លែងប្រិមប្រិយ បានអះអាងថាម្ដាយរបស់នាងគឺទើបតែបានដឹងដំណឹងនេះមួយនេះក្រោយពីបណ្ដាញសារព័ត៌មានបានសរសេរប៉ុណ្ណោះ។ យ៉ាងណាមិញ នាងអះអាងថាម្ដាយរបស់នាងមិនបានស្ដីបន្ទោសចំពោះនាងនោះទេ ដោយម្ដាយរបស់នាងមានអារម្មណ៍ពិបាកចិត្តដល់ថ្នាក់ឃើញមុខនាងមុខស្ងួត ហើយមិនហ៊ានសួរនាំនាងច្រើននោះផង។

ប្រិយប្រិយនិយាយថា ក្នុងពេលផ្ដាច់ពាក្យនាងមិនបានពិភាក្សាជាមួយម្ដាយបង្កើតរបស់ខ្លួននោះទេ ដោយសារតែនាងមិនចង់ឲ្យម្ដាយពិបាកចិត្ត ដោយសូម្បីតែបងស្រីទី២របស់នាងដែលនាងប្រកាសថាជាបុគ្គលសំខាន់ក្នុងជិវិតរបស់នាងបន្ទាប់ពីម្ដាយបង្កើត ក៏នាងមិនបានប្រាប់ឲ្យដឹងនោះដែរ គឺរហូតតែសម្រេចបែកគ្នាហើយទើបនាងប្រាប់បងស្រីមុនគេ ដោយបងស្រីរបស់នាងបានលើកទឹកចិត្តចំពោះនាងយ៉ាងខ្លាំង។

នាងថាដំណឹងភ្ជាប់ពាក្យរបស់នាង គឺទាំងម្ដាយ និងគ្រួសារអត់បានដឹងតែម្ដង ខណៈដែលម្ដាយរបស់នាងគឺជាមនុស្សសំខាន់ដែលដឹងក្រោយគេតែម្ដង ដោយដឹងតាមរយៈព័ត៌មានចុះផ្សាយមុននេះ។ នាងនិយាយថា «រឿងភ្ជាប់ពាក្យហ្នឹង ម្ដាយខ្ញុំអត់ដឹងសោះ អ៉ីចឹងហើយទើបពេលគាត់ដឹងតាមរយៈព័ត៌មានគឺអត់មាត់អត់ក គឺអត់មានសួរនាំខ្ញុំអីទេ!»។ នាងមិនដឹងថាហេតុផលដែលម្ដាយមិនមាត់មាត់ក តើដោយសារអាណិតនាង ឬដោយសារអន់ចិត្តចំពោះនាងដែលសម្រេចចិត្តផ្ដាច់ពាក្យមិនប្រាប់ឲ្យដឹងមុននោះទេ តែអ្វីដែលនាងមិនបានប្រាប់ឲ្យដឹងគឺដោយសារតែនាងមិនចង់ឲ្យម្ដាយមិនសប្បាយចិត្ត។ យ៉ាងណាមិញនាងអះអាងថា ម្ដាយបង្កើតរបស់នាងអាចមិនចង់សួរនាងច្រើនជាងបានដឹងពីព័ត៌មាន គឺដោយសារតែគិតថានាងមានសិទ្ធិសម្រេចចិត្តលើបញ្ហាមួយនេះ បើទោះជាពេលកន្លងមកម្ដាយរបស់នាងគឺជាមនុស្សសំខាន់ម្នាក់ដែលនាងតែងតែឲ្យដំណឹងមុនគេគ្រប់រឿងមុនៗ។

នាងអះអាងថាអាណិតម្ដាយហួសពីការស្មានក្នុងពេលដែលម្ដាយរបស់នាងទើបតែញញឹមអបអរចំពោះនាងក្នុងពេលភ្ជាប់ពាក្យ ស្រាប់តែនាងក៏មានដំណឹងផ្ដាច់ពាក្យ ដែលនាងយល់ថាគឺម្ដាយរបស់នាងពិតជាមានអារម្មណ៍ពិបាកចិត្តមិនខុសពីម្ដាយទូទៅដែលមានទឹកចិត្តចំពោះកូន។

នាងថាចង់ប្រាប់ម្ដាយណាស់ក្នុងពេលកើតមានបញ្ហា តែបណ្ដាលមកពីមិនចង់ឲ្យម្ដាយមានសតិអារម្មណ៍ទើបសម្រេចចិត្តមិនប្រាប់ ដោយសុខចិត្តឲ្យម្ដាយបានដឹងពីការចុះផ្សាយទៅវិញ។ យ៉ាងណាមិញ នាងនៅតែសរសើរ និងអរគុណ ចំពោះបងស្រីទី២ដែលក្រោយពីបានដឹងថារវាងនាង និងលោកសៅ រ៉ានីត ជាអតីតគូដណ្ដឹងបញ្ចប់គ្នាដោយមិនបានពិភាក្សា នៅតែលើកទឹកចិត្តដោយបានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះនាងយ៉ាងខ្លាំងក្រោយផ្ទុះរឿងនោះ។ នាងថាក្នុងជីវិតរបស់នាងមានតែម្ដាយបង្កើត និងបងស្រីទី២ប៉ុណ្ណោះ ដែលផ្ដល់កម្លាំងចិត្តឲ្យនាង ទើបនាងក្នុងពេលខ្លះនាងក៏មានសតិអារម្មណ៍ផងដែរ ក្នុងពេលដែលមិនអាចឲ្យម្ដាយសប្បាយចិត្តព្រោះតែទើបភ្ជាប់ពាក្យស្រាប់តែផ្ដាច់ពាក្យវិញ ដែលនាងបញ្ជាក់ថាមិនមែនជាអ្វីដែលម្ដាយគ្រប់រូបចង់ឃើញ។

នាងនៅតែអះអាងថានឹងធ្វើឲ្យជីវិតប្រសើរឡើងបើទោះជាត្រូវក្លាយខ្លួនជាមេម៉ាយខាន់ស្លា ដើម្បីឲ្យម្ដាយរបស់នាងសប្បាយចិត្តក្នុងពេលបន្តបន្ទាប់៕

មតិយោបល់