ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹង! ឈួន ពន្លឺ លេងឫក១០០ដឺក្រេ ដាក់គូស្នេហ៍ សោភា ទេពី

គ្មានអ្នកណាមិនដឹងនោះទេថាតារាសម្ដែងលោកឈួន ពន្លឺ និងតារាចម្រៀងវ័យ១៦ឆ្នាំនាងសោភា ទេពី បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដោយអ្នកទាំង២ត្រូវគេឃើញបង្ហាញខ្លួនទៅដើរកម្សាន្តដល់ខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងទៀតក្នុងនាមជាគូស្នេហ៍នោះផង។ អ្វីដែលគេភ្ញាក់ផ្អើល គឺសោភា ទេពី បានទាំងប្រកាសថាលោកឈួន ពន្លឺ ជាHuni (គូស្នេហ៍) ប៉ុន្តែបើក្រឡេកមកមើលលោកឈួន ពន្លឺ វិញហាក់ដូចជាហី។

ការលើកឡើងពាក់ព័ន្ធនឹងរឿងឈួន ពន្លឺ លេងឫកដាក់ស្រីស្អាតសោភា ទេពី នេះគឺត្រូវគេដឹងបន្ទាប់ពីមានការទម្លាយថាម្ដងតារាប្រុសរូបនេះយកចិត្តទុកដាក់ចំពោះនាង ហើយម្ដងក៏ធ្វើព្រងើយកន្តើយ ដែលពិបាកប៉ាន់ស្មានថាលោកទទួលយកចំណងស្នេហ៍ក្រមុំកូនផ្កាយ២នេះ ឬក៏អត់។ ជាក់ស្ដែងនៅលើគណនីរបស់លោកសោភា ទេពី គេឃើញនាងបង្ហោះជារើយៗថាខ្វះភាពកក់ក្ដៅ និងខ្វះអ្នកយល់ចិត្តជាដើម ក្នុងពេលដែលនាងទើបតែបង្ហាញអោយឃើញនូវភាពផ្អែមល្ហែម ជាមួយលោកឈួន ពន្លឺ ជាសាធារណៈ។

នៅក្នុងគ្រុបគ្រួសារតារាកម្ពុជា នាងហាក់បង្ហាញនូវអារម្មណ៍ឯកោក្នុងពេលដែលគេគ្រប់គ្នាសុទ្ធតែដឹងថានាង និងលោកឈួន ពន្លឺ បានក្លាយជាគូស្នេហ៍នឹងគ្នានោះផង។ ប្រភពពីតារាសិល្បៈបានអះអាងថាសោភា ទេពី ខ្វល់ចិត្តរឿងឈួន ពន្លឺ លេងរឹកមិនសូវអើពើគ្រប់វិនាទីចំពោះនាង ទើបនាងចេះតែមានអារម្មណ៍មិនសប្បាយចិត្ត។ យ៉ាងណាមិញឆ្លើយតបនឹងការទម្លាយចេញនេះ សាមីខ្លួនខាងប្រុសបានបកស្រាយក្រោមហេតុផលផ្សេង។

លោកឈួន ពន្លឺ និយាយថាលោកមិនបានលេងឫកជាមួយតារាស្រី នាងសោភា ទេពី នោះទេ ប៉ុន្តែមកពីលោកទើបតែបាត់បង់ស្នេហាកម្សត់កម្រហើយមិនទាន់ច្បាស់លាស់ថាគួរនឹងមានស្នេហាថ្មី ឬយ៉ាងណាទើបលោកចេះតែឃ្លាតឆ្ងាយខ្លះពីអំពើល្អរបស់សោភា ទេពី។ ម្យ៉ាងមកពីលោកក៏មិនទាន់មានគោលជំហរច្បាស់លាស់សម្រាប់ការរៀបចំគូអនាគតនោះផង ទើបលោកហាក់មិនសូវចង់ធ្វើអោយនាងយល់ថាលោកមានបំណងបោកនាង។ លោកនិយាយថា«សម្រាប់ទេពី បើអោយស្រឡាញ់គឺស្រឡាញ់ តែដល់គិតៗខ្ញុំអត់ដឹងថាស្រឡាញ់គាត់មិចទេ បើរាល់ថ្ងៃខ្ញុំចិញ្ចឹមខ្លួនឯងអត់រស់ផង បើស្រឡាញ់គាត់ឥឡូវហ្នឹងដូចបោកគាត់ចឹង ហើយម្យ៉ាងខ្ញុំទើបតែមានស្នាមរបួសថ្មីៗចឹងអត់ទាន់ចង់មានស្នេហាទៀតទេ ប៉ុន្តែបើរាប់អានគាត់ខ្ញុំធ្វើបាន!»។

លោកថារូបភាពដែលលោកបានដើរលេងខេត្តជាមួយនាងកន្លងមកគឺដោយសារតែលោកពិតជាចង់សិក្សាជាមួយនាង ហើយលោកក៏មិនបានផ្ដេសផ្ដាសជាមួយនាងនោះដែរ ដោយសារតែដំណើរឆ្ងាយៗទាំងនោះគឺសុទ្ធតែមានឪពុកម្ដាយរបស់នាងអមដំណើរ។ ប៉ុន្តែដោយសារតែគិតយូរៗលោកគិតថាខ្លួននៅមិនទាន់មានអ្វីជាគោលជំហរទាល់តែសោះ ទើបលោកសម្រេចចិត្តនៅឆ្ងាយៗនាងដើម្បីកុំអោយនាងបាក់ចិត្តជាមួយលោក ដែលមិនមានទាន់ជំហររឹងមាំបែបនេះ!»។

លោកថាខ្លួនមិនចង់បង្កាត់ភ្លើងស្នេហ៍ក្នុងសភាពខ្សត់ខ្សោយជីវភាពនោះទេ គឺរង់ចាំទាល់តែលោកមានការងារ និងមានលុយគ្រប់គ្រាន់គឺមានស្នេហាហើយចង់រៀបការតែម្ដង។ លោកថាមិនចង់បង្កើតស្នេហាយុវវ័យដើម្បីលែងសើច ហើយក៏ជួបរឿងរ៉ាវបែកគ្នាទៀតទេ ហើយបណ្ដាលមកពីលោកយល់ថាសោភា ទេពី គឺក្មេងស្រីល្អហ្នឹងហើយ ទើបលោកចេះតែខ្លាចមិនចង់បង្កើតស្នេហាដែលលោកយល់ថាបើមានស្នេហាពេលនេះគឺពិតជាគង់តែបែកម្ដងទៀត ដោយសារតែលោកមិនទាន់រឹងមាំក្នុងជីវិត៕

មតិយោបល់