កូរ៉េ៖បវរកញ្ញាកូរ៉េ ឆ្នាំ ២០០០ នាង Kim Sa Rang ដែលជាតារាសម្តែង រឿងកូរ៉េបុរាណ “Secret Garden” ឬសួនអាថ៌កំបាំង ដែលជាស្ត្រីចុងក្រោយដែលពាក់ព័ទ្ធទៅនឹងសំនួរចម្លើយ ទាក់ទងនឹងអំពើពស្យាចារ្យដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូង។
នៅពេលថ្មីៗនេះដែរ ស្ត្រីទី ១ដែលជាសិល្បៈករត្រូវបានគេសង្ស័យថា បានចូលរួមក្នុងបន្ទាត់ពេស្យាចារ ត្រូវបានបង្ហាញ នៅក្នុងពិភពសិល្បៈកូរ៉េ។ក្នុងនោះមាន សិល្បៈករ ក្រុម Koyote Shinji តារាសម្តែង Sol Bi , Jo Hye Run , Hwang Soo Jung, Kwon Min Joong, តារាកំប្លែង Jo Hye Run, Jang Min Ae ជាដើមដែលរងការចោទប្រកាន់លើអាជីវកម្ម ពេស្យាចារ តែពួកគេបានបដិសេធថាមិនធ្វើអំពើពេស្យាចារនោះទេ។
ថ្មីៗនេះដែរ អតីតបវរកញ្ញា កូរ៉េ Kim Sa Rang កំពុងរងព្យុះព័ត៌មានទាក់ទងនឹងផ្លូវភេទ និងពេស្យាចារចុងក្រោយគេ ។របាយការណ៍បានបង្ហាញឲ្យដឹងថា ក្នុងចំណោមស្ត្រីពេស្យាចារ្យ ៣០ នាក់ នោះគឺទាក់ទងទៅនឹង តារាសម្តែង Kim Sa Rang ដឹកញីប្រស៊ីឈ្មោល ជាមួយនឹងរបរលក់ខ្លួន។
នៅលើទំព័រផ្ទាល់ខ្លួន នាង Kim Sa Rang បានសរសេរឲ្យដឹងថា ជាមួយនឹងពាក្យចចាមអារាម ដែលគ្មានមូលដ្ឋានច្បាស់លាល់ ដែលអាចធ្វើឲ្យកេរ្តិ៍ឈ្មោះនាង អាប់ឱន ។ស្រីស្រស់អតីតបវរកញ្ញា ឆ្នាំ ២០០០ ជាមួយនឹងរាងកាយដ៏សិចស៊ី នាងបានលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនដូចជា Secret Garden, Sexy Teacher ជាដើម។
រឿងនេះដែរកំពុងតែធ្វើឲ្យប៉ូលិសក្នុងតំបន់ឈឺក្បាល ក្នុងការស៊ើបអង្កេត ដោយមិនទាន់ដឹងច្បាស់ថា នរណាឲ្យប្រាកដ ខណៈដែលពួកគេមិនសហការជាមួយនឹងប៉ូលិស៕
មតិយោបល់