ព័ត៌មានសិល្បៈ និងកម្សាន្ត

Mario ចាប់ដៃគូជាមួយ Sandara សមាជិក 2NE1

ថៃ: យោងតាមគេហទំព័រ TV POOL បានចេញផ្សាយនៅថ្ងៃទី ២១ ខែកញ្ញ ថា​ Mario Maurer ចាប់ដៃគូជាមួយ Sandara សមាជិក 2NE1 ថតស្ពតពាណិជ្ជកម្មសំលៀកបំពាក់។

កំពូលតារាសម្ដែង ដែលមានតម្លៃខ្លួនពាន់លានបាត លោក Mario Maurer ត្រូវបានថតស្ពតពាណិជ្ជកម្មលំដាប់អន្ដរជាតិ ចាប់ដៃគូ ជាមួយកំពូលតារាចម្រៀងស្រីរបស់ប្រទេស​​កូរ៉េ នេះគឺ កញ្ញា Sandara Park សមាជិកក្រុមចម្រៀង 2NE1 សម្រាប់ក្រុមហ៊ុនសំលៀកបំពាក់ម៉ាកប្រេន PENSHOPPE ក្រោមចំណងជើងថា​ Rule The City ដែលវីដេអូតារាមួយគូនេះ កំពុងមានភាពទាក់ទាញបំផុតពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ។

ក្នុងនេះដែរ ម៉ាកសំលៀកបំពាក់ប្រេនមួយនេះក៏មានលក់នៅផ្សារទំនើប ក្នុង​ប្រទេសកម្ពុជាយើងផងដែរ៕
សូមទស្សនាវីដេអូស្ពតខាងក្រោមនេះដោយមេត្រីភាព៖

mario-sandara1

mario-sandara2

mario-sandara3

mario-sandara4

mario-sandara5

mario-sandara6

mario-sandara7

មតិយោបល់